ពីនេះ ពីនោះ
ព័ត៍មានសុខភាព
 លាម​កកូន​ប្រែជា​ពណ៌​បៃតង បណ្តាលមកពី​អ្វី​?
24, Apr 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​លាមក​ពណ៌​បៃតង ជាធម្មតា បណ្តាលមកពី​របប​អាហារ ដែល​គេ​ទទួលទាន ជាពិសេស ស្ពៃ​ស្ពី​ណា​ច​តែម្តង ហើយ​ការប្រើប្រាស់​ថ្នាំ​មួយចំនួន ក៏​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ​ផងដែរ​។​



​ទារក​ទើបនឹង​កើត តែងតែ​ជុះ​លាមក​ដំបូង ឬ​លាមក​ព្រៃ ហើយ​បន្ទាប់ពី​បៅដោះ​ម្តាយ គេ​ក៏​អាចមាន​លាមក​ពណ៌​លឿង​ខៀវខ្ចី​នេះ​ផងដែរ ប៉ុន្តែ សម្រាប់​កុមារ​ពីរ​បី​ឆ្នាំ និង​មនុស្ស​ធំ ការ​មាន​លាមក​បែបនេះ មិនមែនជា​រឿង​ធម្មតា​ឡើយ ដូច្នេះ សូម​មានការ​ប្រុងប្រយ័ត្ន​។​

​ទារក​
​ការ​មាន​លាមក​ពណ៌​បៃតង អាច​បណ្តាលមកពី ៖
•    ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ មិនទាន់មាន​ដំណើរកា​រ​ល្អ ដែល​វា​អាច​ប៉ះពាល់​ដល់​ការរំលាយ​ទឹកដោះគោ ឬ​ទឹកដោះ​ម្តាយ​
•    ​រូ​ម​មន្ត​ប្រូតេអ៊ីន​ដែលមាន​ក្នុង​ទឹកដោះគោ​
•    ​កង្វះ​បាក់តេរី​ក្រពះ​ពោះវៀន​ធម្មតា នៅក្នុង​ទឹកដោះ​ម្តាយ​
•    ​រាក​។​

​កុមារ និង​ក្មេង​ជំទង់​
​ការ​មាន​លាមក​ពណ៌​បៃតង អាច​បណ្តាលមកពី ៖
•    ​ញ៉ាំ​អាហារ​សំបូរ​បន្លែ​ពណ៌​បៃតង​
•    ​អាហារ​មាន​ដាក់​ពណ៌​
•    ​រាក​
•    ​ការប្រើ​ថ្នាំ​មួយចំនួន ដូចជា Indomethacin ជាដើម​
•    ​ការប្រើ​ថ្នាំ​បំប៉ន​ជាតិ​ដែក​។​
​សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ បើ​អ្នក​សង្ស័យ ឬ​គិតថា កូន​របស់​អ្នកមាន​បញ្ហា​ខុសធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com