កីឡាអន្តរជាតិ
អន្តរជាតិ
Martial ស៊ុត​ចូល Burnley មួយ​គ្រាប់​ធ្វើ​ឲ្យ Man Utd អស់​លុយ​ជាង​១០​លាន​ដុល្លារ​
24, Apr 2017 , 1:59 pm        
រូបភាព
 
១​គ្រាប់​របស់ Anthony Martial ដែល​ស៊ុត​បញ្ចូល​ទី​ក្រុម Burnley នៃ​ក្រម​ខណ្ឌ​កំពូល​អង់គ្លេស Premier League កាលពី​យប់មិញ បានធ្វើ​ឲ្យ​ក្រុម​បិសាច​ក្រហម Manchester United ត្រូវ​បង់ប្រាក់​ទៅ​ក្លិប Monaco ចំនួន ៨.៥​លាន​ផោន ប្រហែលជា​ជិត​១១​លាន​ដុល្លារ​អាមេរិក​។​




Anthony Martial បា​នរក​គ្រាប់​បាល់​ទី​២៥​របស់ខ្លួន​ឲ្យ​បិសាច​ក្រហម នា​ការប្រកួត​ជាមួយ​ក្រុម Burnley កាលពី​រាត្រី​ថ្ងៃទី​២៣ ខែមេសា​។ មួយ​គ្រាប់​នេះ តម្រូវ​ឲ្យ Man Utd បង់ប្រាក់​ទៅ​ឲ្យ​ក្លិប AS Monaco ចំនួន ១១​លាន​ដុល្លារ​។ មូលហេតុ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​នេះ​ដោយសារ​មាន​កិច្ចសន្យា​រវាង​ក្រុម Manchester United និង Monaco ប្រសិនបើ Martial អា​ចរក​គ្រាប់​បាល់​បាន​២៥​គ្រាប់​នោះ ក្រុម​ដែល​កំពុង​នាំមុខ​ក្នុង​ក្របខណ្ឌ​កំពូល​របស់​បារាំង​នេះ នឹង​ទទួលបាន​១១​លាន​ដុល្លារ​បន្ថែមទៀត​ពី Man Utd​។​

  
 
​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង វ័យ​២១​ឆ្នាំ បាន​ផ្លាស់​ពី Monaco ទៅកាន់​ទឹកដី Old Trafford កាលពី​ឆ្នាំ​២០១៥ ក្នុង​តំលៃ​ផ្ទេរ​រហូតដល់ ៤២​លាន​ផោន​(​ជិត​៥៤​លាន​ដុល្លារ​) ប៉ុន្តែ Man Utd បាន​បង់ប្រាក់​មុន​តែ ៣២​លាន​ផោន​(៤០​លាន​ដុល្លារ​)​ប៉ុណ្ណោះ​។ ចំណែក​ទឹកប្រាក់​ដែល​នៅសល់​នឹងត្រូវ​បង់​នៅពេលដែល Martial អា​ចរក​គ្រាប់​បាល់​បាន​២៥​គ្រាប់ ដែល​នេះ​ជា​លក្ខខណ្ឌ​កិច្ចសន្យា​ពិសេស​រវាង​ក្លិប​ទាំងពីរ​។​

  
 
​លើសពីនេះទៅទៀត​នោះ​ប្រសិនបើ ខ្សែប្រយុទ្ធ​វ័យក្មេង​ដែល​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​២៥​ដង​នេះ អាច​ឈ្នះ​ពាន Ballon d'Or​ទៀត​នោះ ម្ចាស់​ជើងឯក Premier League ២០​សម័យកាល Manchester United នឹង​ផ្តល់ប្រាក់​ទៅ Monaco ចំនួន​១១​លាន​ដុល្លារ​បន្ថែមទៀត​៕
 
 





Tag:
 បាល់ទាត់​
  Manchester United
  Monaco
  Anthony Martial
© រក្សាសិទ្ធិដោយ thmeythmey.com