ជាតិ
សុវត្តិភាព ចរាចរណ៍
គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃនេះ បាន​ឆក់យក​ជីវិត​មនុស្ស​៨​នាក់
24, Apr 2017 , 7:39 pm         4205
រូបភាព
​ភ្នំពេញ​៖ របាយការណ៍​របស់​នា​យក​ដ្ឋា​ន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២៤ ខែមេសា​នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស បាន​ឆក់យក​ជីវិត​ពលរដ្ឋ​ខ្មែរ​ចំនួន​៨​នាក់ របួសធ្ងន់​១៨​នាក់ និង​របួសស្រាល​១៥​នាក់​។


​មនុស្ស​៨​នាក់ បាន​ស្លាប់ និង​របួសធ្ងន់​និង​ស្រាល​៣៣​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស គិត​ចាប់ពី​ម៉ោង​១៤ ថ្ងៃទី​២៣ ដល់​ម៉ោង​១៤ ថ្ងៃទី​២៤ ខែមេសា​នេះ​។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៤ ខែមេសា​។   

​គេហទំព័រ​ខាងលើ បាន​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​ចំនួន​១០​លើក និង​ខាត​ខូច​យានយន្ត​ចំនួន​១៥​គ្រឿង ហើយ​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ភាគច្រើន​បណ្តាលមកពី​ការបើកបរ​លើស​ល្បឿន​កំណត់​។

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដែល​គេហទំព័រ​ខាងលើ​យកមក​ចុះផ្សាយ  បាន​ឲ្យ​ដឹងថា រយៈពេល​២៤​ថ្ងៃ ពោល គឺ​ចាប់ពី​ថ្ងៃទី​១-២៤ មេសា​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​៣២៣​លើក និង​មាន​មនុស្ស​ស្លាប់​ចំនួន ១៥៧​នាក់  ព្រមទាំង​មាន​អ្នករងរបួស​ចំនួន​៥៩១​នាក់​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន គ្រោះថ្នាក់​ចរាចរណ៍ បាន​ក្លាយជា​ជំងឺ​ដ៏​សាហាវ ដែល​បាន​ឆក់យក​ជីវិត​ពលរដ្ឋ​ខ្មែរ​រៀងរាល់ថ្ងៃ​។ ចំណែក មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​គេ​មើលឃើញថា បណ្តាលមកពី​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ការបើកបរ​លើស​ល្បឿន​កំណត់ ការមិន​យោគយល់​អធ្យាស្រ័យ​គ្នា និង​ស្ថានភាព​ផ្លូវ​មិនល្អ​ជាដើម​៕          

Tag:
 ចរាចរណ៍​
 ​ កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...2021next