កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ហាម​មិត្តស្រី​ធ្វើ​ពិធីជប់លៀង​នៅក្នុង​ផ្ទះ​ក្រោយ​បរាជ័យ​នៅ El Clasico
26, Apr 2017 , 8:39 am        
រូបភាព
​នាង Georgina Rodriguez មិត្តស្រី​របស់​កំពូល​តា​រា​បាល់ទាត់ Cristiano Ronaldo ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើ​ពិធីជប់លៀង​នៅក្នុង​គេហដ្ឋាន​របស់ Ronaldo ទៀតឡើយ ពីព្រោះ​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​យល់ថា​មិត្តស្រី​ខ្លួន​ជា​មនុស្ស​នាំ​ឲ្យ​មានសំណាង​អាក្រក់​ក្រោយ​ចាញ់ FC Barcelona ៣-២ នា​ជំនួប El Clasico កន្លងមក​។​



​មុន​ជំនួប El Clasico មិត្តស្រី Ronaldo នាង Rodriguez បាន​មាន​គំរោង​រៀបចំ​ពិធីជប់លៀង​ជាមុន​ដើម្បី​ត្រៀម​អបអរ​ជ័យជម្នះ ដោយ​រំពឹងថា​ក្រុម​ស្តេច​សរ នឹង​ឈ្នះ​ក្រុម​អ្នកមាន​បុណ្យ​នៅ​ទឹកដី Bernabeu​។ ប៉ុន្តែ​ជា​សំណាងអាក្រក់​របស់ Real បាន​ចាញ់ Barca ខណៈ Lionel Messi រកបាន​ដល់​ទៅ​២​គ្រាប់​ផង​នោះ បានធ្វើ​ឲ្យ​មិត្ត​ប្រុស​របស់​នាង CR7 លុបចោល​ពិធីជប់លៀង​នោះ​ចោល​វិញ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​ហាម​នាង​មិន​ឲ្យ​ធ្វើ​ពិធី​ផ្សេងៗ​នៅក្នុង​ផ្ទះ​តទៅ​ទៀតឡើយ​។​



​មូល​ហេតុដែល​ខ្សែប្រយុទ្ធ​មុត​ស្រួច​វ័យ​៣១​ឆ្នាំ ហាម​មិត្តស្រី​សញ្ជាតិ​អេ​ស្ប៉ា​ញ​មិន​ឲ្យ​ប្រារព្ធ​ពិធីជប់លៀង​នៅផ្ទះ​របស់​ខ្លួប​ទៀត​នោះ ដោយសារ​គិតថា​នាង Rodriguez ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​គ្នាន​សំណាង​ដល់​ខ្លួន និង​ក្រុម​ទាំងមូល​។ នេះ​បើតាម​ការលើកឡើង​រប​ស់ការ​សែត​ព័រ​ទុយ​ហ្គា​ល់ Correio da Manha​។​



​បច្ចុប្បន្ន ក្រុម Real និង Barca មាន​៧៥​ពិន្ទុ​ដូចគ្នា​នៃ​ការប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ LaLiga ប៉ុន្តែ​ស្តេច​ស​នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​ទៀត​។ សម្រាប់​បរាជ័យ​ក្នុងការ​ប្រកួត​ដ៏​ធំ El Clasico កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ បានធ្វើ​ឲ្យ Barcelona មានសង្ឃឹម​ឡើងវិញ​ដើម្បី​ប្រជែង​ពាន​កំពូល​នេះ​ផងដែរ ខណៈ​ការប្រកួត​នៅសល់​រហូតដល់​ទៅ​៥​ប្រកួត​ទៀត​ឯណោះ​ទើប​ចប់​ក្នុង​រដូវ​កាល​នេះ​៕


Tag:
 បាល់ទាត់​
  El Clasico Ge
 orgina Rodriguez
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com