ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូន​មាន​ប្រជ្រុយ​ច្រើន គួរ​ពិនិត្យ​ដូចម្តេច​ទៅ​ទើប​បាត់​សង្ស័យថា​ជា​បញ្ហា​?
26, Apr 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​ប្រជ្រុយ​របស់​កូនអ្នកមាន​ការប្រែប្រួល​ជា​ញឹកញាប់ ឬ​មើលទៅ​គួរ​ឲ្យ​សង្ស័យថា​ជា​ជំងឺ​នោះ វា​គួរតែ​ដល់ពេល​ទៅ​ជួប​គ្រូពេទ្យ​ហើយ​។ ដូច្នេះ​ខ្ញុំ​សូម​បង្ហាញ​នូវ​អា​ការៈព្រមាន​មួយចំនួន​ដែល​ឪពុកម្តាយ​គួរតែ​សង្កេត និង​តាមដាន​ចំពោះ​ប្រជ្រុយ​របស់​កូន​។​



    ប្រជ្រុយ​ដែល​លូតលាស់ ឬ​មានការ​ប្រែប្រួល​លឿន ឬ​មើលទៅ​ខុសប្លែក​ពី​ប្រជ្រុយ​ផ្សេងៗ​ទៀត​
    ប្រជ្រុយ​ដែលមាន​ការ​ផុស​ចេញពី​សាច់ មាន​គែម​មិន​ស្មើ ឬ​ពណ៌​ខុសគេ​
    ប្រជ្រុយ​ដែល​ចេញឈាម ឬ​មើលទៅ​ដូចជា​ដំបៅ​បើកមុខ​
    មាន​ប្រជ្រុយ​ចាប់ពី ៥០​គ្រាប់​ឡើងទៅ​នៃ​រាងកាយ​ទាំងមូល​
    មាន​ប្រជ្រុយ​ដ៏​ធំ​មួយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com