កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន WTA ចេញមុខ​ការពារ Sharapova ដែល​ទទួលបាន Wildcard
26, Apr 2017 , 7:19 pm        
រូបភាព
​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ស្ត្រី (WTA) លោក Steve Simon បានចេញ​មុខការ​ពារ​កីឡាការិនី​វាយ​កូន​បាល់ Maria Sharapova​ដោយផ្ទាល់ ក្រោយ​នាង​ត្រូវបាន​រិះគន់​ពី​ការទទួលបាន Wildcard ដែលជា​សិទ្ធិ​មិនចាំបាច់​ប្រកួត​វគ្គ​ជម្រុះ​។ លោក​បាន​លើក​ហេតុផល​ការពារ​Sharapova​ថា ទាំងនេះ​គឺ​សម​នឹង​ទទួលបាន​សម្រាប់​អ្នក​ធ្លាប់ប្រើ​ប្រាស់​សារធាតុ​ញៀន​នៅក្នុង​វិស័យ​កីឡា​ដ៏ទៃទៀត​ដូចគ្នា​។​



​បន្ទាប់ពី​មានការ​មិន​ពេញចិត្ត​ពី​សំណាក់​កីឡាការិនី​ដូចគ្នា​អំពី​ការផ្តល់​សិទ្ធិ​មិនចាំបាច់​ប្រកួត​វគ្គ​ជម្រុះ​(Wildcard) ដល់​កីឡាការិនី​ស្រស់ស្អាត​សញ្ជាតិ​រុស្ស៊ី Sharapova ដែល​ធ្លាប់បាន​ប្រើប្រាស់​សារធាតុ​ប៉ូវ​កំលាំង​នៅពេល​ប្រកួត​នោះ លោក Steve Simon​ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ស្ត្រី​បានចេញ​មុខការ​ពារ Sharapova ដោយផ្ទាល់​តែម្តង​។​

​លោក Simon បាន​ប្រាប់ BBC Sport ថា​៖«​ចូល​អ្នក​ក្រលេក​មើលទៅ​កីឡា​នៅ​ក្របខណ្ឌ​ដ៏​ទៃ អំពី​របៀប​នៃ​ការដោះស្រាយ​ជាមួយ​កីឡាករ កីឡាការិនី​ដែល​ត្រឡប់មក​ធ្វើការ​ប្រកួត​វិញ​បន្ទាប់ពី​ត្រូវ​រង​ពិន័យ​នោះ​។ កីឡាករ​ទោំ​ង​នោះបាន​ត្រឡប់​មករក​ក្រុម​វិញ និង​ចាប់ផ្តើម​ការប្រកួត​រប​ស់​ពួកគេ​បន្តទៀត​»​។​

​កីឡាការិនី​សញ្ជាតិ​អ៊ីតាលី វ័យ​៣៤​ឆ្នាំ Vinci បាន​សម្តែង​ការមិន​ពេញចិត្ត​សម្រាប់​ការផ្តល់​សិទ្ធិ​ប្រកួត​មិនបាច់​ជម្រុះ​(wildcard) ទៅ​ឲ្យ​អតីត​ជើងឯក​លេខ​១​ពិភពលោក​របស់​រុស្ស៊ី Sharapova ក្នុងការ​ប្រកួត​ពាន Stuttgart Open ជុំទីមួយ​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ ទី​២៦​នេះ​។​

​លោក Steve Simon បាន​បន្ថែមទៀតថា​៖« វា​នឹង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​នាង​នៅក្នុង​ការប្រកួត​ធំៗ ដូច្នេះ​នាង​គ្រាន់តែ​ត្រូវ​ពិន័យ​ជា​ប្រាក់​គឺ​គ្រប់គ្រាន់​ហើយ​»​។​


                                                 លោក Steve Simon ប្រធានសហព័ន្ធកីឡាវាយកូនបាល់ស្ត្រី WTA

​សូមបញ្ជាក់ថា ម្ចាស់​ជើងឯក Grand Slam ៥​សម័យកាល Maria Sharopova បាន​ជាប់​បម្រាម​មិនអោយ​ធ្វើការ​ប្រកួត​រយៈ​ពេល​២​ឆ្នាំ ដោយ​ពិនិត្យឃើញថា​បាន​ប្រើប្រាស់​សារធាតុ​ញៀន ឬ​សារធាតុ​ប៉ូវ​កម្លាំង​នៅពេល​ប្រកួត នៃ​ពានរង្វាន់ Grand Slam នៅ​ប្រទេស​អូស្ត្រាលី Australian Open កាលពី​ខែមករា ឆ្នាំ​២០១៦​។ ប៉ុន្តែ​តុលាការ​នៃ​អាជ្ញាកណ្តាល​កីឡា​ហៅ​កាត់​ថា​(Cas) សម្រេច​បន្ធូ​បន្ថយទោស​សល់​ត្រឹម​១៥​ខែ​ប៉ុណ្ណោះ​៕

Tag:
 វាយ​កូន​បាល់​
  WTA
  Maria Sharapova
  Wildcard
© រក្សាសិទ្ធិដោយ thmeythmey.com