កីឡាអន្តរជាតិ
អន្តរជាតិ
Ajax ប្តូរ​ឈ្មោះ​កីឡដ្ឋាន​ថ្មី​ជាការ​រម្លឹក​គុណ​ដល់​លោក Johan Cruyff
27, Apr 2017 , 8:39 am        
រូបភាព
​កីឡដ្ឋាន Amsterdam Arena របស់​ក្រុម Ajax Amsterdam បាន​ប្តូរ​ឈ្នោះ​ទៅជា Johan Cruyff Arena វិញ​ដើម្បី​ជាការ​រម្លឹក​គុណ​ដល់​វីរបុរស​ខ្លួន​កីឡាករ Johan Cruyff ដែល​បានទទួល​មរណភាព​កាលពី​ខែមីនា​ឆ្នាំមុន​។​



​អតីត​វីរបុរស​របស់ Ajax និង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​លោក Johan Cruyff បាន​លាចាក​លោក​កាលពី​ឆ្នាំមុន​ក្នុង​វ័យ​៧០​ឆ្នាំ​។ លោក​ធ្លាប់​នាំ​ក្រុម AFC Ajax ឈ្នះ​ពាន European Cups ៣​លើក ហើយនឹង​នាំ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ផងដែរ​កាលពី​ឆ្នាំ​១៩៧៤ នៅក្នុង​ទឹកដី Amsterdam Arena នេះ​។



​កីឡដ្ឋាន Amsterdam Arena របស់​ក្រុម Ajax ជា​កីឡដ្ឋាន​ធំជាងគេ​ក្នុងប្រទេស​ហូ​ឡង់ ហើយក៏​ជា​កីឡដ្ឋាន​តែមួយគត់​ដែល​ក្រុម​មាន​រហស្សនាម​ទឹកក្រូច​តែងតែ​ធ្វើការ​ប្រកួត​នៅទីនេះ​៕


Tag:
 បាល់ទាត់​
  Johan Cruyff
  Ajax
© រក្សាសិទ្ធិដោយ thmeythmey.com