ពីនេះ ពីនោះ
ព័ត៍មានសុខភាព
៨ ចំណុច ដើម្បី​គេង​លក់​ស្រួល អំឡុងពេល​មាន​ផ្ទៃពោះ​
22, May 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អំឡុងពេល​មាន​ផ្ទៃពោះ ជាពិសេស នៅ​ត្រីមាស​ចុងក្រោយ មនុស្ស​ស្រី​ភាគច្រើន តែង​ជួប​បញ្ហា​គេង​មិនសូវ​លក់ គេ​មិនសូវ​បាន ការ​ភ្ញាក់ឡើង​នៅ​កណ្តាល ឬ​មិន​ងងុយគេង​ជាដើម ដែល​វា​ជា​កត្តា​មួយ ធ្វើ​ឲ្យ​សុខភាព​ម្តាយ និង​កូន​ចុះខ្សោយ​។​



​ការ​ញ៉ាំ​ថ្នាំ​គ្រាប់ មិនមែនជា​ជម្រើស​ល្អ សម្រាប់​អ្នក​ម្តាយ​ឡើយ ដូច្នេះ អ្នក​គួរតែ​ស្វែងរក​វិធី​ធម្មជាតិ ឬ​គន្លឹះ​ណាមួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​

១ កុំ​ញ៉ាំ​តែ ឬ​កាហ្វេ ជាពិសេស ចាប់ពី​ថ្ងៃរសៀល​ទៅ​
២ ហាត់ប្រាណ ឬ​សម្រួល​អារម្មណ៍​ឲ្យ​បាន​ទៀងទាត់ បួន​ប្រាំ​ម៉ោង​មុនពេល​ចូល​គេង​
៣ កុំ​ញ៉ាំ​ទឹក ឬ​អាហារ​ឆ្អែ​ក​ពេក មុនពេល​ចូល​គេង ពីព្រោះ វា​ធ្វើ​ឲ្យ​ក្រពះ​របស់​អ្នកធ្វើការ ហើយ​អ្នក​ក៏​អាច​ក្រោក​ឡើង​នោម នៅ​ពាក់​កណ្តាលយប់​ផងដែរ​
៤ ងូតទឹក​ក្តៅ​ឧណ្ហៗ ដើម្បី​កាត់បន្ថយ​ការឈឺចាប់ និង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល​ជាង​មុន​
៥ អាន​សៀវភៅ​កំដរ​អារម្មណ៍​
៦ ហាម​យក​ការងារ​ចូលក្នុង​បន្ទប់​គេង​
៧ ក្រោក​ពី​គ្រែ ទៅធ្វើ​អ្វី​ផ្សេង​បន្តិច មិនត្រូវ​នៅ​សម្ងំ​លើ​គ្រែ​ឡើង ប្រសិនបើ​អ្នក​នៅតែ​គេង​មិន​លក់​
៨ អ្នក​ញ៉ាំ​ទឹកដោះគោ​ក្តៅ​មួយ​កែវ មុន​ចូល​គេង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com