ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព​៖ រឿង ៣​យ៉ាង​ដែល​ធ្វើ​ឲ្យ​រន្ធ​ញើស​ចេះតែ​រីក​ធំ​
30, Apr 2017 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​យើង​និយាយ​ដល់​រឿង​រន្ធ​ញើស​លើ​ស្បែក គឺជា​ច្រកចេញ​មួយ​នៃ​ជាតិ​ប្រេង​សេ​បូម​ដែលមាន​នាទី​ផ្តល់​ភាព​រំអិល​ដល់​ស្បែក​។ ប្រេង​នេះ​សំខាន់​ណាស់​សម្រាប់​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ ហើយក៏​ជា​របាំង​ការពារ​ស្បែក​កុំ​ឲ្យ​ស្ងួត​ផងដែរ​។



​យ៉ាងណាមិញ ទំហំ​របស់​រន្ធ​ញើស​ជាទូទៅ​ត្រូវបាន​កំណត់ដោយ​ហ្សែ​ន​។ ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​កត្តា​ដ៏​ចំបង​បំផុត​ដែល​នាំ​ឲ្យ​រន្ធ​ញើស​រីក​កាន់តែ​ធំ​ទៅៗ​៖

​អាយុ​

​រ​ន្ធោះ​សអា​ចនឹង​ទៅជា​ធំ​ទៅៗ​បាន​នៅពេល​អ្នក​អាយុ​កាន់តែច្រើន ដោយសារតែ ប្រូតេអ៊ីន​សម្រាប់​រក្សារ​ច​នា​សម្ព័ន្ធ​របស់​ស្បែក​មានការ​ថយចុះ ដែលជា​ហេតុ​នាំ​ឲ្យ​រន្ធ​ញើស​ទៅជា​បាត់បង់​ការ​ទ្រទ្រង់ និង​រីក​ធំ​តែម្តង​។​

​ប្រភេទ​របស់​ស្បែក​

​បើសិនជា​ស្បែក​អ្នកមាន​ប្រេង​ច្រើន ហើយ​កោសិកា​រងាប់ៗ​របស់​ស្បែ​កមាន​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​ទៀត​នោះ នឹងធ្វើ​ឲ្យ​វា​កាន់តែ​រីក​ធំ​។ អ្នក​ដែលមាន​ស្បែ​កមុខ ថ្ងាស ចង្កា និង​ច្រមុះ​មាន​ជាតិ​ប្រេង​ច្រើន ប្រហែលជា​ប្រឈម​ខ្លាំង​នឹង​បញ្ហា​រន្ធ​ញើស​រីក​ធំ​។​

​គ្រឿង​ស្រវឹង​

​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​រ៉ាំរ៉ៃ​មិនមែន​មាន​ផល​អាក្រក់​ចំពោះតែ​ថ្លើម​ទេ តែ​ក៏​អាច​បណ្តាល​ឲ្យ​សរសៃឈាម និង​ក្រពេញ​ញើស​រីក​ធំ​ដែរ​។ មានន័យថា រន្ធ​ញើស​កាន់តែ​ធំ​ជាពិសេស​នៅ​តំបន់​ចង្កា និង​ច្រមុះ​តែម្តង​៕

​ផ្តល់​សិទ្ធិ​ដោយ​៖  www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com