ជាតិ
ពីនេះ ពីនោះ
មានរឿងក្នុងគ្រួសារមិនគួរបរិហារតាម Facebook!
×
កំណាព្យបទ ព្រហ្មគីតិ
-ថ្លាថ្លែងរៀបរាប់ទុក្ខ តាម facebook ដើម្បីអ្វី
ប្រពន្ធអន់ចិត្តប្តី កូនប្រុសស្រីខឹងឪម៉ែ។
-មេកើយខឹងកូនចៅ បុគ្គលិកក្តៅខឹងថៅកែ
ខ្លះត្អូញរឿងប្រាក់ខែ រៀបរាប់ស្នេហ៍ខកបំណង។
-ខ្លះស្តីដោយច្រណែន ហួសព្រំដែនដល់ឌឺដង
ឈ្លោះគ្នានឹងប្អូនបង រឿងយើងចងគួរចេះស្រាយ។
-រឿងរ៉ាវក្នុងគ្រួសារ មិនគួរណាមកបរិយាយ
ឲ្យគេshareផ្សព្វផ្សាយ សើចសប្បាយចម្អកឲ្យ។
-មានរឿងដូចគ្នាទេ តែខ្លះគេគិតមុខក្រោយ
ខឹងយ៉ាងណាក៏ដោយ មិនឲ្យធ្លោយបែកខ្ចរខ្ចាយ។
-គួរចេះទប់កំហឹង គេមិនដឹងកុំប្រឹងផ្សាយ
រួមគិតពិតអាចស្រាយ ល្មមឈប់ផ្សាយអនឡាញទៅ?
និពន្ធដោយប៉ាកកាខ្មៅ!
© រក្សាសិទ្ធិដោយ thmeythmey.com