ជាតិ
ចម្លាក់​នៅតាម​ជញ្ជាំង​ប្រាសាទអង្គរវត្ត​មាន​ទាក់ទង​នឹង​សាច់រឿង​ចំនួន​៨​ដែល​យើង​គួរ​ដឹង​
01, May 2017 , 9:59 am        
រូបភាព
​សៀមរាប​៖ នៅតាម​ជញ្ជាំង ឬ​ថែវ​នៃ​ប្រាសាទអង្គរវត្ត មាន​រូបចម្លាក់​ជាច្រើន​ដែល​បុព្វបុរស​ខ្មែរ​បាន​ឆ្លាក់​ទុក​។ ក្នុង​រូបចម្លាក់​ទាំងនោះ​មាន​បង្កប់​សាច់រឿង​ជាច្រើន ដែលមាន​ទាំង​រឿង​ប្រវត្តិសាស្ត្រ និង​ទេព​កថា​។ តាម​អ្នកស្រាវជ្រាវ រូបចម្លាក់​ទាំងនោះ​សរុប​ទាំងអស់​មាន​ពាក់ព័ន្ធ​នឹង​សាច់រឿង​ចំនួន​៨​ផ្សេងៗ​គ្នា​។​



​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ ​បុរាណ​វិទូ និង​ជា​អ្នកស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា ចម្លាក់​នៅតាម​ថែវ​នៃ​ប្រាសាទអង្គរវត្ត សរុប​ទាំងអស់​មាន​៨​ផ្ទាំង និង​ចែកចេញជា​៨​សាច់រឿង​ផ្សេងៗ​គ្នា​។ លោក​បន្តថា ភ្ញៀវទេសចរ​ជាច្រើន អាច​មិនដឹង​ពី​សាច់រឿង​ទាំង​នោះទេ តែ​វា​ជា​ចម្លាក់​ដែលមាន​ភាពរស់រវើក​។​

​តាម​ការបញ្ជាក់​របស់​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ ចម្លាក់​ទាំងនោះ​ស្ថិតនៅ​រោងទង​ទី​៣​។ ចម្លាក់​នៅ​ផ្នែក​ខាងលិច​ថែវ​ខាងជើង គឺជា​ចម្លាក់​រឿង​រាមកេរ្តិ៍ ថែវ​ខាងត្បូង​ចម្លាក់​រឿង​មហា​ភារត ថែវ​ខាងត្បូង​ចំហៀង​ខាងលិច ចម្លាក់​រំ​ឮ​ក​ពី​ប្រវត្តិ​ជំនាន់​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ ថែវ​ខាងត្បូង​ចំហៀង​ខាងកើត ចម្លាក់​រឿង​សួគ៌ និង​នរក ថែវ​ខាងកើត​ចំហៀង​ខាងត្បូង ចម្លាក់​រឿង​កូរ​សមុទ្រ​ទឹកដោះ ថែវ​ខាងកើត​ចំហៀង​ខាងជើង ចម្លាក់​ទាក់ទង​នឹង​ជ័យជំនះ​នៃ​ព្រះ​នារាយណ៍​លើ​អសុរ​។

​ចំណែក​ចម្លាក់​ពីរ​ជ្រុង​ទៀត​នៅ​ទិសឦសាន​ឆ្លាក់​នៅ​សតវត្ស​ទី​១៦​។ ថែវ​ខាងជើង​ចំហៀង​ខាងកើត ចម្លាក់​ទាក់ទង​នឹង​ជ័យជំនះ​នៃ​ព្រះ​ក្រិ​ស្ណ​លើ​ស្តេច​អសុរ​ឈ្មោះ​ពាន និង​ថែវ​ខាងជើង​ចំហៀង​ខាងលិច ចម្លាក់​ទាក់ទង​នឹង​ចម្បាំង​រវាង​ទេព​ផ្សេងៗ​៕

​សូម​ទស្សនា​រូបភាព​ខ្លះៗ នៃ​ចម្លាក់​នៅ​ប្រាសាទអង្គរវត្ត​ដូចតទៅ​៖





















































































Tag:
 ចម្លាក់​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com