ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ចម្លាក់នៅតាមជញ្ជាំងប្រាសាទអង្គរវត្តមានទាក់ទងនឹងសាច់រឿងចំនួន៨ដែលយើងគួរដឹង
01, May 2017 ,
9:59 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ នៅតាមជញ្ជាំង ឬថែវនៃប្រាសាទអង្គរវត្ត មានរូបចម្លាក់ជាច្រើនដែលបុព្វបុរសខ្មែរបានឆ្លាក់ទុក។ ក្នុងរូបចម្លាក់ទាំងនោះមានបង្កប់សាច់រឿងជាច្រើន ដែលមានទាំងរឿងប្រវត្តិសាស្ត្រ និងទេពកថា។ តាមអ្នកស្រាវជ្រាវ រូបចម្លាក់ទាំងនោះសរុបទាំងអស់មានពាក់ព័ន្ធនឹងសាច់រឿងចំនួន៨ផ្សេងៗគ្នា។
លោកបណ្ឌិត អ៊ា ដារិទ្ធ បុរាណវិទូ និងជាអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ចម្លាក់នៅតាមថែវនៃប្រាសាទអង្គរវត្ត សរុបទាំងអស់មាន៨ផ្ទាំង និងចែកចេញជា៨សាច់រឿងផ្សេងៗគ្នា។ លោកបន្តថា ភ្ញៀវទេសចរជាច្រើន អាចមិនដឹងពីសាច់រឿងទាំងនោះទេ តែវាជាចម្លាក់ដែលមានភាពរស់រវើក។
តាមការបញ្ជាក់របស់លោកបណ្ឌិត អ៊ា ដារិទ្ធ ចម្លាក់ទាំងនោះស្ថិតនៅរោងទងទី៣។ ចម្លាក់នៅផ្នែកខាងលិចថែវខាងជើង គឺជាចម្លាក់រឿងរាមកេរ្តិ៍ ថែវខាងត្បូងចម្លាក់រឿងមហាភារត ថែវខាងត្បូងចំហៀងខាងលិច ចម្លាក់រំឮកពីប្រវត្តិជំនាន់ព្រះបាទសូរ្យវរ្ម័នទី២ ថែវខាងត្បូងចំហៀងខាងកើត ចម្លាក់រឿងសួគ៌ និងនរក ថែវខាងកើតចំហៀងខាងត្បូង ចម្លាក់រឿងកូរសមុទ្រទឹកដោះ ថែវខាងកើតចំហៀងខាងជើង ចម្លាក់ទាក់ទងនឹងជ័យជំនះនៃព្រះនារាយណ៍លើអសុរ។
ចំណែកចម្លាក់ពីរជ្រុងទៀតនៅទិសឦសានឆ្លាក់នៅសតវត្សទី១៦។ ថែវខាងជើងចំហៀងខាងកើត ចម្លាក់ទាក់ទងនឹងជ័យជំនះនៃព្រះក្រិស្ណលើស្តេចអសុរឈ្មោះពាន និងថែវខាងជើងចំហៀងខាងលិច ចម្លាក់ទាក់ទងនឹងចម្បាំងរវាងទេពផ្សេងៗ៕
សូមទស្សនារូបភាពខ្លះៗ នៃចម្លាក់នៅប្រាសាទអង្គរវត្តដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ចម្លាក់អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម