កីឡាអន្តរជាតិ
អន្តរជាតិ
Nadal ឈ្នះ​ជើងឯក​វាយ​កូន​បាល់ Barcelona Open ជា​លើក​ទី​១០
01, May 2017 , 12:03 pm        
រូបភាព
Rafael Nadal ឈ្នះ​ជើងឯក​វាយ​កូន​បាល់ Barcelona Open ជា​លើក​ទី​១០ ក្រោយ​ផ្តួល​កីឡាករ Dominic Thiem ក្នុង​លទ្ធផល​២​សិត​ជាប់​គ្នា ៦-៤ និង​៦-១ ក្នុង​ទីលាន​ដីក្រហម​កាលពី​ថ្ង​អាទិត្យ​។​



​អតីត​កីឡា​ករលេខ​១​ពិភពលោក​សញ្ជាតិ​អេ​ស្ប៉ា​ញ Nadal បាន​ប្រើ​ថេរវេលា ៩០​នាទី​ដើម្បី​យកឈ្នះ​កីឡាករ​សញ្ជាតិ​អូទ្រីស Dominic Thiem ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន Barcelona Open ដែល​ការប្រកួត​នេះ​ធ្វើឡើង​ក្នុង​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ ។​

កាលពី​សប្តាហ៍​មុន Nadal ក៏បាន​ឈ្នះ​ពាន Monte Carlo Masters លើក​ទី​១០ ជា​កំណត់ត្រា​របស់ខ្លួន​ផងដែរ ហើយ​ម្ចាស់​ជើងឯក Grand Slam ១៤​សម័យកាល​នេះ​ក៏មាន​បំណង​ដណ្តើមពាន French Open ជា​លើក​ទី​១០​ថែមទៀត នា​ការប្រកួត​ខាងមុខនេះ​។​

«​នេះ​ជា​សប្តាហ៍​ទី​២​ហើយ​ដែល​ខ្ញុំ​ទទួលបាន​ពាន បន្ទាប់ពី​សប្តាហ៍​មុន​ខ្ញុំ​បានឈ្នះ Monte Carlo Masters មុន​ឈ្នះ​នៅទីនេះ ហើយ​វា​ជា​ប្រកួត​ដ៏​ពិសេស​សម្រាប់​ខ្ញុំ​ខណៈ​ទីលាន​ដីក្រហម​ជាទី​លាន​ជំនាញ​របស់ខ្ញុំ​ស្រាប់​»​។ នេះ​ជាការ​បញ្ជាក់​របស់ Nadal​។​

កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣០​ឆ្នាំ ធ្លាប់​ឈ្នះ​ពាន​នៅ​ទីក្រុង Barcelona នេះ​ចាប់ពី​ឆ្នាំ ២០០៥​ដល់​២០០៩ ពី​២០១១​ដល់​២០១៣ និង​ក្នុង​ឆ្នាំ​២០១៥ មុន​ឈ្នះ​ជា​លើក​ទី​១០ ឆ្នាំ​២០១៧​នេះ​៕
​     


Tag:
 វាយកូន​បាល់​
  Rafael Nadal
  Barcelona Open
© រក្សាសិទ្ធិដោយ thmeythmey.com