ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ខែទុរេនមកដល់ហើយ ចូលចិត្តញ៉ាំអ៊ីចឹង តើអ្នកដឹងថា វាល្អចំពោះសុខភាពអ្វីខ្លះទេ?
× ទុរេន ជាផ្លែឈើអំបូរក្នុងស្រុក ដូចជាចេក ប័រ និងខ្នុរអ៊ីចឹង។ ទុរេន សំបូរថាមពល សារធាតុរ៉ែ និងវីតាមីន។ទុរេនស្រស់ ១០០ ក្រាម មានកាឡូរីដល់ទៅ ១៤៧។
ទុរេន មានសាច់ទន់ ហាប់ និងងាយស្រួលទទួលទាន។ ទុរេន មានជាតិស្ករខ្ពស់ ហើយក៏មានជាតិខ្លាញ់ និងកូឡេសស្តេរ៉ុលផងដែរ។
ទុរេន មានជាតិសរសៃ ដែលអាចបន្ទន់លាមក និងជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ និងកម្ចាត់ជាតិពុលចេញពីរាងកាយ។
ទុរេន មានវីតាមីន C ដែលជួយដល់ស្បែក និងប្រឆាំងការឆ្លងមេរោគ។ ហើយទុរេន មានសារធាតុម៉ងហ្កាណែស ជាតិដែក ទង់ដែង និងម៉ាញេស្យូម។
ទុរេន មានសារធាតុប៉ូតាស្យូម ដែលជួយគ្រប់គ្រងសម្ពាធឈាម និងបេះដូងឲ្យមានសុខភាពល្អ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com