ជាតិ
សង្គមជាតិ
ពិ​ព័រ​ណ៌ STEM ជំរុញ​យុវជន​ខ្មែរ​ឲ្យ​កាន់តែ​ចាប់អារម្មណ៍​ជំនាញ​វិទ្យាសាស្ត្រ​
02, May 2017 , 8:19 am        
រូបភាព
​ប្រភព​រូបថត​៖ STEM Education Organization for Cambodia
​ប្រភព​រូបថត​៖ STEM Education Organization for Cambodia
ដោយ:
​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិសកម្ម និង​គណិតវិទ្យា​នៅ​កម្ពុជា​លើក​ទី​១៣ (13th Annual Cambodia STEM Festival)  រយៈពេល​២​ថ្ងៃ នៅ​កោះ​ពេជ្រ កាលពី​ចុង​សប្តាហ៍​កន្លងមក បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យុវជន​ខ្មែរ​ឲ្យ​ចាប់អារម្មណ៍​លើ​ជំនាញ​វិទ្យាសាស្ត្រ​កាន់តែច្រើន​។​



​សិស្ស និស្សិត ពី​តាម​បណ្តា​សាលា​នានា​នៅ​រាជធានី​ភ្នំពេញ បាន​ជួបជុំគ្នា​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ចុង​សប្តាហ៍​កន្លងមក នៅក្នុង​កម្មវិធី​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​លើក​ទី​១៣ ដែល​បាន​រៀបចំឡើង​ដោយ​សហការគ្នា​រវាង ក្រសួង​អប់រំ​យុវជន និង​កីឡា អង្គការ​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា និង​អង្គការ​ស្ទែ​ម​កម្ពុជា​សម្រាប់​ប្រទេស​កម្ពុជា (STEM Education Organization for Cambodia)​។​



​មហោស្រព​ពិ​ព័រ​ណ៌ STEM ដែល​ឈាន​ចូលដល់​ឆ្នាំ​ទី​១៣​នោះ បាន​ក្លាយជា​កម្លាំងចលក​រ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​យុវជន​ខ្មែរ​ឲ្យ​ចាប់អារម្មណ៍​អាជីព​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដោយ​ពិរ​ព័រ​ណ៌ បានបង្ហាញ​នូវ​ការស្រាវជ្រាវ និង​ការរកឃើញ​ថ្មីៗ របស់​យុវជន​ខ្មែរ និង​បរទេស ដែល​ក្នុងនោះ មានដូចជា មនុស្ស​យន្ត មនុស្ស​យន្ត​ក្រដាស បច្ចេកវិទ្យា​ច្នៃ​ក្រដាស​ដែល​ដុត​លុយ​មិន​ឆេះ វិធីសាស្ត្រ​ការពារ​បរិស្ថាន ប្លង់​កីឡដ្ឋាន គម្រោង​ប្លង់​នានា ការចាក់​រូប​ជា 3D និង​ផ្ទះ​សិប្បនិម្មិត ជាដើម​។​



​ផន រដ្ឋា សិស្សសាលា​អន្តរជាតិ​ហ្សា​មែន ដែល​ចូលរួម​ពិ​ព័រ​ណ៌​ស្ទែ​ម​ជា​លើកដំបូង មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​បានឃើញ​ស្នាដៃ​វិទ្យាសាស្ត្រ​នានា​។ យុវជន​វ័យ​ប្រមាណ​២០​ឆ្នាំ​រូប​រូបនេះ ចង់ឃើញ​ការតាំង​បង្ហាញ​បែបនេះ នៅ​ឆ្នាំក្រោយៗ​ទៀត ដោយ​សង្ឃឹមថា នឹងមាន​របកគំហើញ​ថ្មី​បន្ថែម​។​

​បើតាម ផាក វ៉ា​ឌី មកពី​សាលា​វិទ្យាល័យ​បាក់​ទូក មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​នេះ ផ្ដល់​ប្រយោជន៍​ដល់​អ្នកចូលរួម ជាពិសេស​សិស្សានុសិស្ស​ក្នុងការ​ពង្រីក​ចំណេះ​ដឹងខ្លួន​ផ្នែក​វិទ្យាសាស្ត្រ​។ កញ្ញា ធីតា ដែល​នៅ​សាលា​ដូច រ៉ា​ឌី ដែរនោះ បាន​អះអាងថា ពិ​ព័រ​ណ៌​នេះ ផ្តល់ឱកាស​ដល់​រូបនាង​ក្នុងការ​ស្វែងយល់ និង​កើន​ចំណេះដឹង​ច្រើនជាង​មុន​ទាក់ទង​ទាក់ទង​នឹង​ជំនាញ​វិទ្យាសាស្ត្រ​។​



​សម្រាប់ លី សៀវ​ហ៊ួ​រ មកពី​សាលា​វិទ្យាល័យ​ជាស៊ីម​សាមគ្គី និង ណេង វី​ណា មកពី​វិទ្យាល័យ​វត្ត​កោះ កន្លងមក គេ​ធ្លាប់តែ​ឮ​តៗ​គ្នា​ប៉ុណ្ណោះ ទាក់ទង​នឹង​ពិ​ព័រ​ណ៌​ស្ទែ​ម ហើយ​នៅពេលដែល​រូបគេ​បាន​មើលឃើញ​ផ្ទាល់​ភ្នែក ស្នាដៃ​កូន​ខ្មែរ​ពិតជា​អស្ចារ្យ និង​គួរ​ឲ្យ​កោតសរសើរ មិន​ចាញ់​យុវជន​បរទេស​នោះឡើយ​។

​វា​ជាការ​លើកទឹកចិត្ត​ឲ្យ​យុវជន​ងាក​មក​ចាប់អារម្មណ៍​កាន់តែខ្លាំង​លើ​ជំនាញ​វិទ្យាសាស្ត្រ ខណៈ​កន្លងមក មិនសូវមាន​ការចាប់​អារម្មណ៍​។ នេះ​បើតាម​ទស្សនៈ​របស់ សិស្ស​វិទ្យាល័យ ជា ស៊ីម​សាមគ្គី កញ្ញា គីន ក​ញ្ច​នា​ពណ៌ និង ច័ន្ទ តារា​រស្មី មកពី​វិទ្យាល័យ​បាក់​ទូក​៕












Tag:
 ​អប់រំ​
  STEM
© រក្សាសិទ្ធិដោយ thmeythmey.com