រថយន្ត
អត្ថបទពាណិជ្ជកម្ម
Mercedes-Benz ធ្វើ​សន្និសីទ​ថ្នាក់​អន្តរជាតិ​ស្តីពី ​សេវាកម្ម​ជួសជុល និង​ថែទាំ​រថយន្ត​ប្រណីត​
04, May 2017 , 8:59 am        
រូបភាព
ដោយ:
​ប្រធាន​គ្រប់គ្រង​ផ្នែក​សេវាកម្ម​ក្រោយ​ការលក់​ជាតិ និង​អន្តរជាតិ​នៃ​បណ្តាញ​សេវាកម្ម​ក្រោយ​ការលក់​របស់​ក្រុមហ៊ុន Mercedes-Benz (​មើ​ស៊ី​ឌី​ស​-​បិ​នស៍​) ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក បានធ្វើ​សន្និសីទ​ប្រជុំ​ធំ​មួយ​ នៅ​សណ្ឋាគារ​សូ​ហ្វី​ថែ​ល​ភោគី​ត្រា​ភ្នំពេញ ​ចាប់ពី​ថ្ងៃទី​៣​ ដល់​ថ្ងៃទី​៥​ ខែឧសភា ​ឆ្នាំ​២០១៧​។

​សន្និសីទ​នៃ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ប្រចាំ​ឆ្នាំនេះ ធ្វើឡើង​ដើម្បី​រៀបចំ និង​អភិវឌ្ឍន៍​នូវ​ផែនការ​យុទ្ធសាស្ត្រ​ផ្សេងៗ​ ដើម្បី​ឈានទៅរក​ការបម្រើ​សេវាកម្ម​ដ៏​ល្អប្រសើរ​មួយ​ ជូន​ដល់​គ្រប់​អតិថិជន​របស់​រថយន្ត​មើ​ស៊ី​ឌី​ស​-​បិ​នស៍​ទាំងអស់ និង​ដើម្បី​សិក្សា​ឡើងវិញ​ លើ​គម្រោង​ផែនការ​ទាំងឡាយ​ ដែល​បាន​អនុវត្ត​នាពេល​កន្លងមក ហើយ​ធ្វើយ៉ាងណា​គាំទ្រ​ដល់​ការលើកកម្ពស់​បន្ត​ឲ្យ​មានការ​បង្កើន​នូវ​កម្រិត​គុណភាព​សេវាកម្ម​ដ៏​ល្អ​ សម្រាប់​ការថែទាំ ​និង​ជួសជុល​គ្រប់​ប្រភេទ ​នៃ​ម៉ូ​ឌែ​ល​រថយន្ត​មើ​ស៊ី​ឌី​ស​-​បិ​នស​ទាំងអស់។​

​ក្នុង​កិច្ចប្រជុំ​នេះ មាន​អ្នកចូលរួម​ទាំង​ប្រទេសជិតខាង និង​មកពី​ប្រទេស​ឆ្ងាយ​ជាងគេ​ ដូចជា​ប្រទេស ស្រ៊ី​លង្កា និង​ប្រទេស ញូ​ខា​លី​ដូ​នៀ​ជាដើម ដែល​នឹង​រួមគ្នា​ជាមួយ​ប្រទេស​ដទៃ​ ក្នុងការ​ទទួលខុសត្រូវ​ លើ​ការថែទាំ​ដល់​រថយន្ត​ប្រណីត​មើ​ស៊ី​ឌី​ស​-​បិ​នស៍​ជាង ម្ភៃ​បី​ម៉ឺន​គ្រឿង (២៣០,០០០.00) ដែល​បាន​នឹង​កំពុង​ចរាចរណ៍​ក្នុង​តំបន់​នា​ឆ្នាំ​២០១៧​នេះ​។​

​ក្នុងកំឡុងពេល​នៃ​កិច្ចប្រជុំ​ថ្នាក់ខ្ពស់​កម្រិត​អន្តរជាតិ​នេះ​ផងដែរ អ្នកចូលរួម​ទាំងអស់​ នឹង​អញ្ជើញ​ធ្វើ​ទស្សនៈកិច្ច​សិក្សា ​នៅ​ក្រុមហ៊ុន​នាំចូល ​ចែកចាយ ​និង​ដាក់លក់​ផ្តាច់មុខ​នូវ​គ្រប់​ប្រភេទ​រថយន្ត​ម៉ាក មើ​ស៊ី​ឌី​ស​-​បិ​នស៍ ដែលជា​ក្រុមហ៊ុន​តែមួយគត់​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ស្ថិតនៅ​បណ្តា​យ​មហាវិថី សម្តេច​តេ​ជោ​ហ៊ុនសែន (​ផ្លូវ​៦០​ម៉ែត្រ​) ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ដែល​ក្រុមហ៊ុន​ថ្មី​នេះ ទើបបាន​ធ្វើការ​សម្ពោធ​បើក​ជា​ផ្លូវការ​នូវ អគារ​តាំង​បង្ហាញ និង​មជ្ឈមណ្ឌល​ថែទាំ​ជួសជុល​រថយន្ត​ប្រណីត​ មើ​ស៊ី​ឌី​ស​-​បិ​នស៍​របស់ខ្លួន​ កាលពី​ខែកុ​ម្ភៈ ​ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ​។​

​លោក Heinrich Schromm ជា​អនុប្រធាន​តំបន់​ផ្នែក​សេវាកម្ម​ក្រោយ​ការលក់​របស់​ក្រុមហ៊ុន មើ​ស៊ី​ឌី​ស​-​បិ​នស៍ ប្រចាំ​ទ្វីបអាស៊ី​អាគ្នេយ៍ ​និង​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​ ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​មានប្រសាសន៍ថា៖«ក្រុមហ៊ុន​មើ​ស៊ី​ឌី​ស​-​បិ​នស៍ ជា​អ្នកបង្កើត​រថយន្ត​ប្រណីត​ដំបូង​គេ និង​ជា​អ្នក​នាំមុខគេ​ក្នុង​ទីផ្សារ​រថយន្ត​ប្រណីតៗ​នៅ​ទូទាំង​ពិភពលោក ដែល​បាន​រកឃើញ​មុនគេ និង​បង្កើតបាន​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន​ សម្រាប់​បំពាក់​ក្នុង និង​ក្រៅ​រថយន្ត​ទំនើប ដូច្នេះ​យើង​ត្រូវ​បន្ត​ស្វែងរក​វិធីសាស្ត្រ​ថ្មីៗ​ ដើម្បី​ផ្តល់ជូន​ដល់​អតិថិជន​ នូវ​ការធានា​ជាក់លាក់​មួយ​ ដែល​គ្មានអ្វី​មក​ប្រៀបធៀប​បាន​ លើ​សេវាកម្ម​ការថែទាំ​ និង​ជួសជុល​រថយន្ត​ប្រណីត​ម៉ាក​មើ​ស៊ី​ឌី​ស​-​បិ​នស៍​ ដែល​កំពុងតែ​ពេញនិយម និង​មាន​ភាពទំនើប​កាន់តែខ្លាំង​ឡើងៗ​»​។​

​ដោយឡែក លោក Daniel Kiggins ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​សេវាកម្ម​ក្រោយ​ការលក់​របស់​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ក៏បាន​មានប្រសាសន៍​ផងដែរ​ថា៖ «ខណៈពេលដែល​យើង​មានការ​ប្រឈម​ ឬ​មាន​បញ្ហា​ផ្សេងៗ យើង​គួរ​ជួបជុំ​ និង​ចូលរួម​ទាំងអស់គ្នា​ ដើម្បី​ឲ្យ​យើង​បាន​ចែករំលែក​នូវ​គំនិត​យោបល់​ និង​បទពិសោធន៍​ល្អៗ​ទៅវិញទៅមក ពី​ប្រទេសមួយ​ ទៅ​ប្រទេសមួយ ពី​ករណី​មួយ​ទៅ​ករណី​មួយ ហើយ​យើង​នាំគ្នា​ស្វែងយល់​ពីអ្វី​ ដែលជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ ហើយ​អាច​ដោះស្រាយបាន​រាល់​គ្រប់​នៃ​បញ្ហា​ទាំងអស់ នៃ​រថយន្ត​រប​ស់​យើង​»។​

​គួរបញ្ជាក់​ផងដែរ​ថា ប្រធាន​គ្រប់គ្រង​ផ្នែក​សេវាកម្ម​ក្រោយ​ការលក់​ដែល​មកពី​ទ្វីបអាស៊ី​អាគ្នេយ៍ ​និង​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ​រួមមាន ប្រទេសម៉ាឡេស៊ី​, ឥណ្ឌូនេស៊ី​, សិង្ហ​បុរី​, កម្ពុជា​, ប្រុយ​ណេ​, ហ្វី​លី​ពី​ន​, ស្រ៊ី​លង្កា​, បង់​ក្លា​ដែស​, បូ​តាន (​ប៊ុ​យ​តង់​), ហ្វ្រិ​ន ផូ​លី​នេ​ស៊ី​, ឡាវ​, ម៉ា​ឌី​ហ្វ​, មី​យ៉ាន់​ម៉ា​, ណេ​ប៉ាល់​, ញូ​ខា​លី​ដូ​នៀ​, និងប្រទេស ប៉ា​ពួ​ញូ​ហ្គី​នៀ ជាដើម​។​

​សម្រាប់​ព័ត៌​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់ លោក James Zemke អគ្គនាយក ក្រុមហ៊ុន​ស្តារ អូ​តូ ខេ​ម​បូ​ឌា លីមីត​ធី​ត​; [email protected], + ៨៥៥-២៣-២៣១-៤៨៨​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com