កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ហាម​កីឡាករ​បង្ហោះ​រូប​ពេល​ហ្វឹកហាត់​នៅលើ​បណ្តាញ​សង្គម​
03, May 2017 , 8:19 pm        
រូបភាព
Jose Mourinho មិន​ឲ្យ​កីឡាករ​ទាំងអស់​របស់​ក្រុម​បិសាច​ក្រហម Manchester United ប្រើប្រាស់​បណ្តាញ​សង្គម​នៅមុន​ការប្រកួត​រយៈពេល​២​ថ្ងៃ ថែមទាំង​ហាម​ការ​បង្ហោះ​រូបថត​ពេល​ហ្វឹកហាត់​ថែមទៀត​ផង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Independent ។​



​លោក Jose Mourinho ដែលមាន​រហស្សនាម The Special One  បាន​ចាត់វិធានការ​នេះ​ដើម្បី​កុំ​ឲ្យ​កូនក្រុម​ប្រើប្រាស់​បណ្តាញ​សង្គម​ដូចជា​ការ​ផុស​រូប​ជា​សាធារណៈ​ទៅលើ Twitter, Facebook, Snapchat និង Instagram ជាដើម​។

​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៤​ឆ្នាំ​រូបនេះ បាន​ហាម​កីឡាករ​ទាំងអស់ ប្រើប្រាស់​ទូរ​សព្ទ​ថតរូប​ពេល​កំពុង​ហ្វឹកហាត់ រួច​ផុស​ជា​សារ​ធា​រណៈ​មុន​ការប្រកួត​៤៨​ម៉ោង​។ ជាពិសេស​ទៅទៀត​នោះ Special One  ហាម​ដាច់ខាត​មិន​ឲ្យ​កូនក្រុម​ខ្លួន​ថតរូប​ផុស​នៅលើ​ឡានក្រុង​ដែល​កំពុងធ្វើដំណើរ​ទៅកាន់​ទីលាន​ប្រកួត​នោះឡើយ​។​

​មូលហេតុ​ដែល Mourinho ចាត់វិធានការ​តឹងរឹង​នេះ គឺ​ចង់​ឲ្យ​កូនក្រុម​របស់លោក ផ្តោត​សំខាន់​តែ​ទៅលើ​ការប្រកួត​មួយ​មុខ​ប៉ុណ្ណោះ ហើយ​អតីត​អ្នកចាត់ការ​ក្រុម Chelsea រូបនេះ​នឹង​ស្នើ​ក្លិប​ឲ្យ​បង្កើត​ច្បាប់​ថ្មី​នេះ​ជា​ផ្លូវការ​តែម្តង​៕


Tag:
 បាល់ទាត់​
  Jose Mourinho
  បណ្តាញ​សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com