ជាតិ
សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា ៦០​នាក់
04, May 2017 , 2:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាជ្ញាធរ​បាន​ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា ចំនួន​៦០​នាក់ ដែល​រស់នៅ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា​។​


 
​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចុះ​ពិនិត្យ​ទីតាំង​មួយកន្លែង នៅ​ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​០៣ ឧសភា ដោយបាន​រកឃើញ​ជន​ជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន​៦០​នាក់ រស់នៅ​គ្មាន​ឯកសារ​ត្រឹមត្រូវ និង​ប្រក​បរបរ​ខុសច្បាប់ ដោយ​គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។ ជនបរទេស​ទាំង​៦០​នាក់​នេះ ត្រូវបាន​នាំខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​និង​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕
 
 

Tag:
 ​នី​ហ្សេ​រី​យ៉ា​
 ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com