កីឡាអន្តរជាតិ
អន្តរជាតិ
Floyd សម្ញែងប្រាក់ដែលខ្លួនឈ្នះពីការភ្នាល់បាល់បោះ NBA
× មិនមែនជារឿងចំឡែកនោះទេ ដែលកំពូលអ្នកប្រដាល់មិនធ្លាប់ស្គាល់ពាក្យថាចាញ់ Floyd Mayweather តែងតែសម្ញែងទ្រព្យដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួននោះ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ពីការសម្ញែងទឹកលុយរបស់ស្តេចប្រដាល់អាមេរិកនេះ គឺរូបគេបានបង្ហាញប្រាក់ដែលឈ្នះពីការភ្នាល់បាល់បោះ NBA នៅលើបណ្តាញសង្គម Instagram ទៅវិញ។
អតីតម្ចាស់ជើងឯកពិភពលោក៥ស្ថាប័ន បានបង្ហោះរូបមួយសន្លឹកជាមួយនឹងប្រាក់រាប់ម៉ឺនដុល្លារអាមេរិកនៅលើភ្លៅក្នុងយន្តហោះផ្ទាល់ខ្លួនលើបណ្តាញសង្គម Instagram រួមជាមួយនឹងសារមួយឃ្លាថា «I bet on @isaiahthomas today!»។ ប្រាក់ទាំងនោះត្រូវបានអ្នកប្រដាល់សញ្ជាតិអាមេរិកវ័យ៤០ឆ្នាំរូបនេះអួតថាបានមកពីការភ្នាល់កីឡាបាល់បោះ NBA។
កីឡាករបាល់បោះ Saiah Thomas របស់ក្រុម Boston Celtic
បើតាមការចុះផ្សាយរបស់ DailyMail នៅថ្ងៃទី៣ ខែឧសភានេះ Mayweather បានភ្នាល់ថាកីឡាករ Isaiah Thomas អាចរកគ្រាប់បាល់បាន៥៣ពិន្ទុពីការប្រកួតបាល់បោះក្របខណ្ឌកំពូល NBA របស់អាមេរិក ដែលក្រុម Boston Celtics របស់ Isaiah យកឈ្នះ Washington Wizards ក្នុងលទ្ធផលពិន្ទុ ១២៩ ទល់នឹង១១៩៕
Tag:
បាល់បោះ
ភ្នាល់បាល់
Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com