ជាតិ
ក្រសួងសាធារណការ ប្រកាសឲ្យហាងលក់យានយន្តទាំងអស់ដាក់ពាក្យសុំអនុញ្ញាតចុះបញ្ជីយានយន្តតាមអនឡាញ
×
ភ្នំពេញ៖ ហាងលក់យន្តយន្តទាំងអស់ត្រូវមកដាក់«ពាក្យសុំលិខិតអនុញ្ញាតបំពេញបែបបទចុះបញ្ជីយានជំនិះតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម» នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឲ្យបានមុនថ្ងៃទី១ខែកក្កដាឆ្នាំ២០១៧ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ខែមេសា។
ក្រសួងសាធារណការប្រកាសឲ្យហាងលក់យានយន្តដាក់ពាក្យសុំសិទ្ធិចុះបញ្ជីយានយន្តនៅពេលនេះ គឺយោងទៅលើសេចក្ដីជូនដំណឹងរបស់ខ្លួននៅខែមេសាឆ្នាំនេះ ដែលអនុញ្ញាតឲ្យហាងលក់យានយន្តចុះបញ្ជីយានយន្តជូនអតិថិជនខ្លួនតាមប្រព័ន្ធអនឡាញ។
តាមរយៈការអនុញ្ញាតរបស់ក្រសួងដូចនេះ ហាងលក់យានយន្តអាចចុះបញ្ជីរថយន្ត និងទោចក្រយានយន្ត (ម៉ូតូ) តាមប្រព័ន្ធប្រព័ន្ធអនឡាញ ដើម្បីផ្ដល់បណ្ណសម្គាល់យានយន្ត និងបំពាក់ស្លាកលេខជូនអតិថិជនរបស់ខ្លួន។
ក្រសួងសាធារណការ កាលពីចុងខែមករា បានសម្ពោធឲ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីរថយន្ត និង ម៉ូតូ តាមអនឡាញ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងលុបបំបាត់ការចំណាយក្រៅផ្លូវការ៕
© រក្សាសិទ្ធិដោយ thmeythmey.com