ជាតិ
សម្ដេច ហ៊ុន សែន ត្រឡប់ពីព្យាបាលជំងឺនៅប្រទេសសិង្ហបុរី រូបភាព ពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
×
ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានវិលត្រឡប់មកកម្ពុជាវិញហើយនៅថ្ងៃទី៧ខែឧសភានេះ បន្ទាប់ពីសម្រាកព្យាបាលជំងឺនៅប្រទេសសិង្ហបុរីអស់ពេលជាច្រើនថ្ងៃ។ សម្ដេចបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា សម្ដេចបានវិលត្រឡប់មកកម្ពុជាវិញដោយមានសុខភាពយ៉ាងល្អប្រសើរ។
សម្ដេច ហ៊ុន សែន បានចាកចេញពីកម្ពុជាដើម្បីទៅពិនិត្យជំងឺនៅប្រទេសសិង្ហបុរី នៅថ្ងៃទី៣ខែឧសភា។
© រក្សាសិទ្ធិដោយ thmeythmey.com