កីឡាអន្តរជាតិ
អន្តរជាតិ
Alvarez អញ្ជើញ​គូប្រកួត​បន្ទាប់ ឲ្យ​បង្ហាញមុខ​លើស​ង្វៀន​ភ្លាមៗ ក្រោយ​ឈ្នះ Chavez Jr.
07, May 2017 , 4:13 pm        
រូបភាព
Saul Canelo  Alvarez បង្ហាញ​គូប្រកួត​បន្ទាប់​ភ្លាមៗ ក្រោយ​ឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ​ម៉ិ​ក​ស៊ិ​ក​ដូចគ្នា គឺ​កីឡាករ Julio Cesar Chavez Jr នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​៧ ខែឧសភា  នៅ​សង្វៀន MGM Grand Arena  រដ្ឋ Nevada សហរដ្ឋអាមេរិក​។​


​ក្រោយ​ប្រកាស​លទ្ធផល​ពី​ជ័យជម្នះ​របស់ខ្លួន​លើ​កីឡាករ Julio Cesar Chavez Jr. មិនទាន់បាន​ប៉ុន្មាន​នាទី​ផង  អ្នក​ប្រដាល់​សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក វ័យ​២៦ Canelo Alvarez រូបនេះ បាន​អញ្ជើញ​គូប្រកួត​បន្ទាប់​ឲ្យ​បង្ហាញខ្លួន​នៅលើ​សង្វៀន​ភ្លាមៗ​តែម្តង​។ អ្នក​ប្រដាល់​មិនដែល​ចាញ់ Gennady Gennadyevich  Golovkin និង​ត្រូវ​ជួប Alvarez នា​ការប្រកួត​ក្រោយ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៧​។​
  
 
Canelo Alvarez ធ្លាប់​ប្រកួត​៥១​ដង​រាប់ទាំង​ការប្រកួត​នេះ ឈ្នះ​៤៩​ដង ស្មើ​១​ដង និង​ចាញ់​១​ដង ហើយ​បរាជ័យ​១​លើក​នោះ​គឺ​ចាញ់ Floyd Mayweather កាលពី​ឆ្នាំ​២០១៣​។ ចំណែក​អ្នក​ប្រដាល់​សញ្ជាតិ​កា​ហ្សា​ក់​ស្ថាន Gennady Golovkin វ័យ​៣៥​ឆ្នាំ មាន​ប្រវត្តិ​ប្រកួត ៣៧ ដង ឈ្នះ​ទាំង ៣៧ ដង និង​ជា​ម្ចាស់​ខ្សែក្រវាត់​៤​ស្ថាប័ន​ផងដែរ គឺ WBA, WBC IBF, និង IBO ។ អ្នក​ទាំងពីរ​សុទ្ធតែ​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​លើសពី​៣០​ដង​ដូចគ្នា​៕
 





Tag:
 ប្រដាល់
  Canelo Alvarez
  Gennady Golovkin
© រក្សាសិទ្ធិដោយ thmeythmey.com