ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ​រៀបចំ​វេទិកា​«​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​នៅ​ថ្ងៃទី​៩​ខែ​នេះ​
07, May 2017 , 9:19 pm        
រូបភាព
ដោយ:
​ 
 ធនាគារជាតិ​នៃ​កម្ពុជា (NBC) សហការ​ជាមួយ Mekong Business Initiative (MBI) ដែលជា​គម្រោង​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នឹង​រៀបចំ​វេទិកា​ស្ដីពី​«​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» នៅ​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំនេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ធនាគារជាតិ​។​


 
​សេចក្ដីជូនដំណឹង​នេះ​បញ្ជាក់ថា វេទិកា​នេះ​នឹងមាន​ការធ្វើ​បទ​បង្ហាញ​របស់​អ្នកជំនាញ​ពី​ធនាគារជាតិ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មីៗ (FinTech Startup) ទៅលើ​បញ្ហា​ប្រឈម និង​ដំណោះ ព្រមទាំង​កាលានុវត្តភាព ដើម្បី​ជំរុញ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឲ្យ​អភិវឌ្ឍ​ដូច​ប្រទេស​នានា​ក្នុង​តំបន់​៕
 

Tag:
 FinTech
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com