ជាតិ
សេដ្ឋកិច្ច
ក្រសួង​រ៉ែ​ប្រកាស​ដាក់​តំបន់​រុករក​រ៉ែ​លោហៈ​ចំនួន ៤​កន្លែង​សម្រាប់​ឲ្យ​ក្រុមហ៊ុន​សុំ​អាជ្ញា​បណ្ណ​
07, May 2017 , 9:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖​ក្រសួង​រ៉ែ និង​ថាមពល ប្រកាស​បើក​តំបន់​សម្បទាន​រ៉ែ​ចំនួន​៤​ទីតាំង សម្រាប់​ឲ្យ​ក្រុមហ៊ុន​នានា​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​រុករក​រ៉ែ​លា​ហៈ (​មាស ស្ពាន់ ប្រាក់​…) នៅក្នុង​តំបន់​ទាំង​នោ​ហ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៧​ឧសភា​។​


​តំបន់​រ៉ែ​ទាំង ៤ នោះ មានដូចជា ទីតាំង​ទី​១​ស្ថិតក្នុង​ស្រុក​ស្នួល​ខេត្តក្រចេះ និង​ស្រុក​កែវ​សី​ម៉ា​ខេត្តមណ្ឌលគិរី ដែល​ទំហំ ៧៤​គីឡូម៉ែត្រ​ក្រឡា​។ ទីតាំង​ទី​២​គឺ​ស្ថិត​ក្នុងស្រុក​សំបូរ​ខេត្តក្រចេះ និង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ដែលមាន​ផ្ទៃដី​រុករក​រ៉ែ ៩៤​គីឡូម៉ែត្រ​ក្រឡា​។ ទីតាំង​ទី​៣​ស្ថិតក្នុង​ស្រុក​ឈូក​ខេត្តកំពត​លើ​ផ្ទៃដី ១៥៩​គីឡូម៉ែត្រ​ក្រឡា​។ និង​ទី​តាំងទី​៤​ស្ថិតក្នុង​ស្រុក​ចិត្ត​បុរី​និង​ស្រុក​សំបូរ​ខេត្តក្រចេះ និង​ស្រុក​កែវ​សី​ម៉ា​ខេត្តមណ្ឌលគិរី ផ្ទៃដី ១៩៨​គីឡូម៉ែត្រ​ក្រឡា​។​
 
​ក្រសួង​រ៉ែ និង​ថាមពល បើកទទួល​ពាក្យសុំ​អាជ្ញា​បណ្ណ​រុករក​រ៉ែ ដល់​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំនេះ និង​ប្រកាស​លទ្ធផល​ក្រុមហ៊ុន​ដែល​ត្រូវបាន​ជ្រើសរើស នៅ​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំនេះ នៅ​ទីស្ដីការក្រសួង​៕
 
 
 

Tag:
 រ៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com