ជាតិ
មនុស្ស៤នាក់ស្លាប់ និងរបួស១៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
× ភ្នំពេញ ៖ មនុស្ស៤នាក់ស្លាប់ និងរបួស១៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន១១លើក នៅទូទាំងប្រទេស កាលពីថ្ងៃទី០៧ ឧសភា។
មូលហេតុដែលបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៣លើក មិនប្រកាន់ស្តាំ១លើក ប្រជែង៥លើក និងមិនគោរពសិទ្ធិបើកបរ២លើក ។ នេះបើតាមនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បន្តថា គិតចាប់ថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន ៥២លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ២៨នាក់ រងរបួសសរុប ចំនួន ៧២នាក់ ក្នុងនោះរបួសធ្ងន់ ៤៩នាក់ និងរងរបួសស្រាល ចំនួន ២៣ នាក់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com