ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំស្បែកមាន់ ល្អចំពោះសុខភាពដែរឬទេ?
× មនុស្សគ្រប់គ្នាយល់ថា ស្បែកមាន់ សំបូរជាតិកូឡេសស្តេរ៉ូលអាក្រក់ បង្កើនសម្ពាធឈាម និងធ្វើឲ្យពួកគេប្រឈមទៅនឹងជំងឺបេះដូង។ ប៉ុន្តែ ប្រសិនបើអ្នកញ៉ាំវាម្តងម្កាល និងស្ថិតក្នុងបរិមាណមួយតិចតួច វាពិតជាមិនមានផលប៉ះពាល់ ចំពោះសុខភាពនោះទេ។
ស្បែកមាន់ ក៏មានគុណសម្បត្តិច្រើន ចំពោះសុខភាពផងដែរ ដូច្នេះហើយ ទើបប្រជាជនអឺរ៉ុបភាគច្រើន ចូលចិត្តញ៉ាំសាច់ ឬស្លាបមាន់បំពងជាដើម។
ស្បែកមាន់ មានជាតិខ្លាញ់ និងសារធាតុចិញ្ចឹម ដែលរាងកាយត្រូវការ។ ស្បែកមាន់ ជួយបង្កើនថាមពល និងធ្វើឲ្យអ្នកឆាប់ឆ្អែត។ ស្បែកមាន់ ក៏សំបូរប្រូតេអ៊ីន និងល្អបំផុត សម្រាប់អ្នកចង់ឡើងទម្ងន់ផងដែរ។
យ៉ាងណាមិញ ត្រូវប្រាកថា អ្នកញ៉ាំវាក្នុងកម្រិតទាប ពីព្រោះ បើញ៉ាំច្រើន អ្នកនឹងប្រឈមទៅនឹងបញ្ហាសុខភាពជាច្រើនផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com