កីឡាអន្តរជាតិ
អន្តរជាតិ
Newcastle លើក​ពាន Championship ដោយសារ Aston តាម​ស្មើ Brighton នៅ​នាទីចុងក្រោយ​
08, May 2017 , 3:10 pm        
រូបភាព
​លោក Rafael Benitez បាន​ជួយ​សារិការ​ព្រៃ Newcastle United លើក​ពាន Championship នៃ​លី​ក​លំដាប់​ទី​២​អង់គ្លេស​បន្ទាប់ពី​យក​ឈ្នះ​ក្រុម Barnsley ៣-០ ខណៈ Blackburn Rovers ត្រូវ​ធ្លាក់​ទៅលេង​លី​ក​លំដាប់​ទី​៣ League1 របស់​អង់គ្លេស នៅ​រដូវ​កាល​ក្រោយ​។



​មុន​ជំនួប​កាត់សេចក្តី​សប្តាហ៍​ចុងក្រោយ Newcastle ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២ មាន​៩១​ពិន្ទុ បាន​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ជាមួយ Brighton & Hov Albion ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​មាន​៩២​ពិន្ទុ ដើម្បី​ដណ្តើមពាន Championship​។ លទ្ធផល​ចុងក្រោយ​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ Rafael Benitez អាច​រក​៣​ពិន្ទុ​បន្ថែម​ដោយ​យកឈ្នះ Barnsley ៣-០ ខណៈ Brighton អា​ចរក​បានតែ​១​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ Jack Grealish បាន​វាយបក​តាម​ស្មើ ១-១ សម្រាប់​ម្ចាស់ផ្ទះ Aston Villa នៅ​នាទី​៨៩​។​

​សរុប​ពិន្ទុ​ចុងក្រោយ​បន្ទាប់ពី​ធ្វើការ​ប្រកួត​ទាំង​៤៦​លើក​ដូចគ្នា Newcastle មាន​៩៤​ពិន្ទុ និង Brighton មាន​៩៣​ពិន្ទុ​។ តែ​យ៉ាងណាក៏ដោយ​ក្រុម​ទាំង​២​អាច​ឡើង​មកលេង​នៅពាន​លំដាប់​កំពូល Premier League នៅ​រដូវ​កាល​ក្រោយ​ដូចគ្នា​។​



​ក្លិប​៤​ដែល​ត្រូវ​ប្រជែង​គ្នា​ឡើងទៅ Premier League ជាមួយ Newcastle និង Brighton រួមមាន Reading, Sheffied Wednesday, Huddersfield Town និង Fulham ។​
​ចំណែក Blackburn Rovers បាន​ធ្លាក់​ទៅលេង​នៅ League1 ដែលជា​លី​ក​ទី​៣​របស់​អង់គ្លេស​នៅ​រដូវ​កាល​ក្រោយ បន្ទាប់ពី​មិនអាច​រក​គ្រាប់​បាល់​បាន​ច្រើន​ពី​ការប្រកួត​ចុងក្រោយ​របស់ខ្លួន​។ អតីត​ម្ចាស់​ជើងឯក Premier League រដូវ​កាល​ឆ្នាំ​១៩៩៥​នេះ មាន​៥១​ពិន្ទុ ស្មើ​ក្រុម​ចំណាត់ថ្នាក់​លេខ​២១ Nottingham Forest ដូចគ្នា​ដែរ ប៉ុន្តែ​ចាញ់​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​។

​ខណៈ Blackburn Rovers, Wigan Athletic និង Rotherham United ធ្លាក់​ទៅលេង League 1 ក្រៅ​របស់​ពួកគេ​នៅ Championship ត្រូវ​ជំនួស​ដោយ Sheffield United, Bolton Wanderers រីឯ Scunthorpe United, Fleetwood Town, Bradford City និង Millwall ប្រជែង​គ្នា​យក​១​កៅអី​ចុងក្រោយ​៕


Tag:
 បាល់ទាត់​
  Championship
  Rafael Benitez
© រក្សាសិទ្ធិដោយ thmeythmey.com