ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការដើរ និង​ការរត់ តើ​មួយណា​ល្អ​ជាង​ទៅ​?
10, May 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

​ការដើរ និង​រត់​សុទ្ធតែជា​មធ្យោបាយ​ដ៏​ពេញនិយម​ក្នុង​ការប្រើ​សម្រាប់​ការហាត់​ប្រាណ​។ ប៉ុន្តែ​តាមរយៈ​ការដើរ​លឿន​ពិតជា​លំ​ហាត់ប្រាណ​មួយ​ដ៏​ល្អ ព្រោះតែ​វា​ធ្វើ​ឲ្យ​បែកញើស ហើយ​បេះដូង​លោត​ល្អ​ទៀត​។​



​តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ការដើរ​ល្អ​ដូចគ្នា​នឹង​ការរត់​ដែរ​នៅពេល​និយាយ​អំពី​ការកាត់បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​។​

​អ្នកស្រាវជ្រាវ​បាន​វិភាគ​ឃើញថា ការដើរ​ល្បឿន​លឿន​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម លើស​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម បាន​ច្រើន​ដូច​ការរត់​ដែរ​។​
​ចុះ​អ្វី​ទៅជា​ភាពខុសគ្នា​?

​អ្នកត្រូវការ​ចំណាយពេល​ដើរ​យូរ​ជាង និង​ច្រើនជាង​ការរត់​ទើប​ទទួលបាន​អត្ថប្រយោជន៍​ដូចគ្នា​។ ឧទាហរណ៍ ការរត់​យឺតៗ ១៥​នាទី អាចរំលាយ​កាឡូរី​ក្នុង​ខ្លួន​ដូចគ្នា​នឹង​ការដើរ​លឿន​រយៈពេល​ក​ន្លះ​ម៉ោង​។​

​ចូរ​ចាំ​ថា ការដែល​ប្រើ​មធ្យោបាយ​រត់​ដើម្បី​ហាត់ប្រាណ​អាចមាន​របួស​ច្រើនជាង​ការដើរ ព្រោះ​វា​ដាក់​សម្ពាធ​លើ​រាងកាយ​ច្រើន ជាពិសេស​សន្លាក់ជើង​តែម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com