ជាតិ
អត្តសញ្ញាណ​កងទ័ព​មួក​ខៀវ​កម្ពុជា ៥រូប ដែល​រង​ការវាយប្រហារ​ពី​ក្រុម​ពួក​ឧទ្ទាម នៅ​អាហ្វ្រិក​កណ្ដាល​
09, May 2017 , 6:11 pm        
រូបភាព
លោក អ៊ឹម សំ វីរបុរសខ្មែរដែល​បានពលីជីវិតពេលបំពេញ​បេសកកម្ម​ឲ្យអង្គការសហប្រជាជាតិ។ រូបថត ហ្វេសប៊ុក
លោក អ៊ឹម សំ វីរបុរសខ្មែរដែល​បានពលីជីវិតពេលបំពេញ​បេសកកម្ម​ឲ្យអង្គការសហប្រជាជាតិ។ រូបថត ហ្វេសប៊ុក
ដោយ: ថ្មីៗ
ភ្នំពេញ​៖ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម បានបង្ហាញ​អត្តសញ្ញាណ​កងទ័ព​មួក​ខៀវ​កម្ពុជា ចំនួន​៥​រូប ដែល​រង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ពួក​ឧទ្ទាម​នៅក្នុង​ប្រទេស​អាហ្វ្រិក​កណ្ដា​ល កាលពី​ថ្ងៃទី​៨ ឧសភា​។​


 
​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ទាំង​៥​រូបនេះ​រួមមាន​លោក អ៊ឹម សំ មាន​តួនាទី​ជា​អនុសេនីយ៍ទោ​ល បាន​បាត់​បង់ជីវិត (​អ្នកបើកបរ​រថយន្ត​)​។ លោក ធុច ធី​ម តួនាទី​អនុសេនីយ៍ឯក រងរបួស​ដៃ​ឆ្វេង (​អ្នកបើកបរ​)​។ ព្រិន្ទបាលទោ លោក សាន នរិន្ទ ,​លោក មុំ តុលា និង​លោក ម៉ៅ អេង អនុសេនីយ៍ឯក កំពុង​បាត់​ខ្លួន​។​
 
​ក្រៅពី​កងទ័ព​កម្ពុជា ក៏មាន​កងទ័ព​ម៉ា​រុក​របួសធ្ងន់ ស្រាល​៥​នាក់ និង​បាត់​ខ្លួន​ម្នាក់​ផងដែរ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ (UN) ជួយ​អន្តរាគមន៍​ធានា​ការពារ​អាយុជីវិត​កង​ទ័ព​កម្ពុជា ដែល​កំពុង​ជួបប្រទះ​ការវាយប្រហារ​ពី​ក្រុម​ពួក​ឧទ្ទាម​នេះ​៕
 
 
 

Tag:
 កងទ័ព​មួក​ខៀវ​
  ឧទ្ទាម​
  អាហ្វ្រិក​កណ្ដាល​
© រក្សាសិទ្ធិដោយ thmeythmey.com