ជាតិ
សេដ្ឋកិច្ច
វេទិកា​ស្រូវ​អង្ករ ពិព័រណ៍​ក​សិ​ចំណីអាហារ និង​ក​សិ​បសុសត្វ ត្រូវ​រៀបចំ​ក្នុងពេល​តែមួយ​ឆ្នាំនេះ
09, May 2017 , 7:33 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ព្រឹត្តិការណ៍​ចំនួន​៤ នឹងត្រូវ​រៀបចំឡើង​ក្នុងពេល​តែមួយ ដែល​រួមមាន វេទិការ​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦, ពិព័រណ៍​ក​សិ​ចំណីអាហារ​, ពិព័រណ៍​ក​សិ​បសុសត្វ និង​ការប្រកួត​មុខម្ហូប​។ ព្រឹត្តិការណ៍​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នា​២០១៧ ។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) នៅ​ថ្ងៃទី​៩​ខែឧសភា​។​



​ព្រឹត្តិការណ៍​កសិកម្ម​ដ៏​ធំ​មួយ​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន AMB សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​សហព័ន្ធ​ចុងភៅ​កម្ពុជា​។ វេទិការ​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦ នឹង​ប្រមូលផ្ដុំ​អ្នកធ្វើ​គោលនយោបាយ អ្នក​នាំចេញ និង​អ្នក​ផលិត​កែច្នៃ​អង្ករ រួមទាំង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​បានជា​ឱកាស​ចែករំលែក​ព័ត៌មាន បទពិសោធន៍​ជុំវិញ​វិស័យ​ស្រូវ​អង្ករ​។

រីឯ​ពិព័រណ៍​ក​សិ​ចំណីអាហារ និង​ពិព័រណ៍​ក​សិ​បសុសត្វ ដែល​ឈាន​ចូលដល់​ឆ្នាំ​ទី​៣​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ នឹង​បង្ហាញ​ពី​ព័ត៌មាន​តម្រូវការ​ទីផ្សារ​ផលិត​កសិផល​ខ្មែរ និង​បរិមាណ​សាច់សត្វ​ផ្គត់ផ្គង់​នៅក្នុង​ស្រុក និង​នាំចូល​។​

បន្ថែម​ពីនេះ សមាគម​ភោជនីយដ្ឋាន​កម្ពុជា និង​សមាគម​សណ្ឋាគារ​កម្ពុជា បាន​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ខាងលើនេះ​។ នេះ​បើតាម លោក លូ ម៉េង សហប្រធាន​ក្រុមការងារ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ស្ដីពី​ទេសចរណ៍ ដែល​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ជូន​ដឹង​ខាងលើនេះ​៕


Tag:
 អង្ករ​
  ក​សិ​ចំណីអាហារ​
  ក​សិ​បសុសត្វ​
© រក្សាសិទ្ធិដោយ thmeythmey.com