ពីនេះ ពីនោះ
រវាង​ពាក្យ «​ចំនុច​» និង «​ចំណុច​» មួយណា​ត្រូវ​តាម​វចនានុក្រម​ខ្មែរ​?
10, May 2017 , 7:46 am        
រូបភាព
ដោយ: ថ្មីៗ

សាធារណជន​ភាគច្រើន​យល់ឃើញថា ពាក្យ «​ចំនុច​, ចំណុច​» គឺ​ត្រូវ​ទាំងពីរ អាច​សរសេរ​«​ចំនុច​»​ក៏បាន ឬ​«​ចំណុច​»​ក៏បាន​ដែរ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រូវមាន​តែមួយគត់ គឺ «​ចំណុច​» ជា​នាម មានន័យថា ស្នាម​ដែល​ចុច​។ ឧទាហរណ៍​៖ ចំណុច​មួយ (.), ចំណុច​ពីរ (..), ត្រូវ​ចំណុច គឺ​ត្រូវចិត្ត​, ពេញចិត្ត​។​ល​៕




© រក្សាសិទ្ធិដោយ thmeythmey.com