ពីនេះ ពីនោះ
តើ​ពាក្យ «​ទិតៀន​» , «​ទិទៀន​» , «​តិ​ទៀន​» និង «​តិ​តៀន​» មួយណា​ត្រឹមត្រូវ​? ​
11, May 2017 , 7:58 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​ភាគច្រើន​សរសេរ​ពាក្យ​ទាំង​៤​នេះ «​ទិតៀន​» , «​តិ​ទៀន​» , «​តិ​តៀន​» និង «​ទិទៀន​» ដោយ​មិនដឹងថា​ពាក្យ​ណាមួយ​ត្រឹមត្រូវ​ពិតប្រាកដ​ឡើង​។ នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ «​ទិតៀន​»​។ ប៉ុន្តែ ត្រូវ​ពិនិត្យមើល​ពាក្យ «​តិះ​, ដំណៀល​, តំណិះ​»​ ក្នុង​វចនានុក្រម​របស់​សម្តេច ជួន ណាត ទើប​ឃើញ​ពាក្យ​«​ទិតៀន​»​នេះ ។ ពាក្យ​នេះ​មានន័យថា សម្តី​ដៀល​, សម្តី​រិះគន់​, និន្ទា​ធ្ងន់ៗ​, និយាយ​រិះគន់ ពេបជ្រាយ​ទៅមុខ ឬ​កំបាំងមុខ​។ ល​៕




© រក្សាសិទ្ធិដោយ thmeythmey.com