អត្ថបទពាណិជ្ជកម្ម
សមាគមនិស្សិត CAM-ASEAN ជ្រើសរើស​ប្រធាន​អណ​ត្តិ​ទីមួយ​
11, May 2017 , 9:17 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​កាលពី​ថ្មីៗ វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​បានរៀបចំ​បង្កើត​សមាគមនិស្សិត​កម្ពុជា​-​អាស៊ាន ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា CAM-ASEAN Student Union(CASU​ដែល​ក្នុង​សមាគមនិស្សិត​នេះ​មានកម្ម​វិធី​ធំៗ​ចំនួន​ពីរ គឺ​កម្មវិធី អភិវឌ្ឍ​សម្ថ​ភាព​និស្សិត និង​កម្មវិធី​អភិវឌ្ឍ​សហគម​ន៏​។ កម្មវិធី​ទាំង​ពីនេះ​គឺជា​កម្មវិធី ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​ក្រុមសិស្ស CAM-ASEASN ដោយផ្ទាល់​តែម្តង​។​

​ការបង្កើត​សមាគម​នេះ​គឺធ្វើឡើង​តាមរយៈ ការបោះឆ្នោត​ពី​សិស្សានុសិស្ស​នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​ការសិក្សា​របស់​សិ​ស្សិ​និស្សិត​ឲ្យ​ប្រកបទៅដោយ​ប្រសិទ្ធភាព និង​ជួយ​ដល់ សហគម​ក្រីក្រ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។​



​និស្សិត ជា សុ​ដ្ឋា​រិ​ទ្ធិ ដែលជា​ប្រធាន​ទើបតែ​ជាប់ឆ្នោត​យល់ឃើញថា ការបោះឆ្នោត​នេះ​បាន ប្រព្រឹត្ត​ទៅដោយ​តម្លាភាព និង​យុត្តិធម៌ ដោយសារតែ​បេក្ខជន​និ​មួយៗ​មាន​ពេលវេលា​ធ្វើ យុទ្ធនាការ​សើ្មៗ​គ្នា​មានការ​រាប់​សន្លឹកឆ្នោត​ភ្លាមៗ​ក្រោយពេល​បញ្ចប់​ម៉ោង​បោះឆ្នោត​ហើយ បេក្ខជន​ទាំងអស់​ក៏បាន​ចូលរួម​មើល​ការរាប់​សន្លឹកឆ្នោត​ដោយផ្ទាល់​ផងដែរ​។



​សុ​ដ្ឋា​រិ​ទ្ធិ បាន​បន្តថា លោក មានការ​បារ​ម្មណ៍​ជាខ្លាំង​មុខការ​បោះឆ្នោត​ដោយសារតែ​បេក្ខជន​ទាំងអស់ សុទ្ធ​តែមាន​សមត្ថភាព​រៀងៗ​ខ្លួន​។​ក្រោយពេល ត្រូវបាន និស្សិត​ដ៏​ទៃ​ផ្តល់​សេចក្តីទុកចិត្ត ដោយ​បោះឆ្នោត​ឲ្យ​ក្លាយជា​ប្រធាន​សមាគម សុ​ដ្ឋា​រិ​ទ្ធិ ប្តេ​ច​ជ្ញា​ថា​និង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ខ្លួន​ដើម្បី​បំរើ​សិស្ស​និស្សិត​ដ៏ទៃទៀត​។ លោក សង្ឃឹមថា​សិស្ស និស្សិត​និង​នៅតែ​បន្ត​គាំទ្រ និង​ចូរ​រួម​យ៉ាង​សរ​ស្រាក់​សរ​ស្រាំ​ក្នុង​សកម្មភាព​ផ្សេងៗ​របស់​សមាគម​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com