អត្ថបទពាណិជ្ជកម្ម
ត្រូវ​ដឹង​ពី​កាត​ព្វ​កិច្ច​ខ្លួន​ពេល​ទទួល​ប្រាក់កម្ចី ព្រោះ​វា​មិនមែនជា​អំណោយ​នោះទេ​!
11, May 2017 , 11:13 am        
រូបភាព
ដោយ:
«​ប្រាក់កម្ចី​មិនមែនជា​អំណោយ​នោះទេ​»​។ នេះ​សារ​ណែនាំ​របស់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) តាមរយៈ​ឃ្លី​ប​វីដេអូ​មួយ​។​

​ពិតណាស់ ការទទួល​ប្រាក់កម្ចី​ពិតជា​ស្រួល ដូចជា​ខ្ចី​ធ្វើ​អាជីវកម្ម ទិញ​ផ្ទះ ទិញ​ដី ទិញ​រថយន្ត ទិញ​ទូរ​សព្ទ ឬ​ដើម្បី​ផ្ត​ត់​ផ្គង់​ការសិក្សា​នៅ​មហាវិទ្យាល័យ ជាដើម ប៉ុន្តែ AMK ចង់​ក្រើន​រំលឹកថា ការខ្ចីប្រាក់​ពី​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី គប្បី​ត្រូវមាន​ការពិចារណា​ឲ្យ​ច្បាស់លាស់ ពីព្រោះ​កម្ចី​មិនមែនជា​អំណោយ​នោះទេ​។​

«​ត្រូវតែ​ចេះ​ប្រើប្រាស់​វា​ឲ្យ​តាម​គោលបំណង​របស់លោក​អ្នក និង​ចេះ​គ្រប់គ្រង​វា​ឲ្យ​បានល្អ នោះ​អ្នកនឹង​មិនមាន​បញ្ហា​ក្នុង​ការបង់​សង​ត្រឡប់មកវិញ និង​ធ្វើ​ឲ្យ​អនាគត​គ្រួសា​អ្នក​កាន់តែ​ភ្លឺស្វាង​»​។ នេះ​ខ្លឹមសារ​ណែនាំ​របស់ AMK​។​

​សូម​ទស្សនា​ឃ្លី​ប​វីដេអូ​ដូចខាងក្រោម​៖



© រក្សាសិទ្ធិដោយ thmeythmey.com