អត្ថបទពាណិជ្ជកម្ម
ទូរទស្សន៍​សាម​សុង QLED TV វាយលុក​ទីផ្សារ​កម្ពុជា​
11, May 2017 , 10:42 am        
រូបភាព

​កាលពីពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​សាម​សុង​សាខា​កម្ពុជា​បានបង្ហាញ​ជូន​អ្នក​ចូលចិត្ត​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នូវ​ការច្នៃប្រឌិត​ថ្មី​ដោយ​ធ្វើការ​សម្ពោធ​ទូរទស្សន៍  QLED   ប្រកបដោយ ស្តង់ដារ និង​ភាពងាយស្រួល ក៏ដូចជា​គុណភាព​ក្នុងការ​ទស្សនា​កម្សាន្ត​ក្នុងផ្ទះ​។​


​ឥ​ទ្បូ​វ​នេះ​បច្ចេកវិទ្យា Quantum dot ផ្តល់នូវ​រូបភាព​ច្បាស់ និង​ពណ៌​ដ៏​ត្រជាក់​ភ្នែក​គ្រប់​ទស្សនីយភាព​លើ​អេក្រង់ 4K នៃ​ទូរទស្សន៍​សាម​សុង QLED​។



​ក្នុង​អំ​ទ្បុ​ង​ពេល​នៃ​កម្មវិធី​សម្ពោធ​ដែល​បានធ្វើ​ទ្បើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន នាយក​គ្រប់គ្រង​នៃ​សាខា​សាម​សុង​កម្ពុជា លោក Seungho Choi បាន​ថ្លែង​ក្នុង​ស​ន្ទុ​រក​ថា​បើក​កម្មវិធី​ថា​៖ «​គុណភាព​រូបភាព ការ​រចនា និង​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​កម្មវិធី​ផ្សេងៗ គឺជា​លក្ខណៈពិសេស​ដែល​បង្ហាញ​ពី​ការរីកចម្រើន​របស់​ទូ​រទស្ស​ន៍​ក្នុង​ពេលអនាគត និង​ការ​នាំមុខ​របស់​ក្រុមហ៊ុន​សាម​សុង​»​។​



​លក្ខណៈពិសេស​នៃ​ទូរទស្សន៍ QLED របស់​សាម​សុង គឺ​រូបភាព ស្តាយ៍ និង​ការ​រចនា​។ ជាមួយ​ប្រព័ន្ធ​អុ​ប​ទិ​ក ដែល​គ្មាន​ខ្សែ​រញ៉េរញ៉ៃ ជួយ​បន្ធូរ​ភាព​តានតឹង​ពី​ខ្សែ​រប៉ាត់រប៉ាយ និង​តុបតែង​បន្ទប់ទទួលភ្ញៀវ​របស់​អ្នក​ឲ្យ​បាន ស្រស់ស្អាត​។ ចំណែកឯ​ខ្សែ​អុ​ប​ទិ​ក​ស្តើង​សម្រាប់​ត​ភ្ជាប់​ឧបករណ៍​ផ្សេងៗ​ទៅនឹង​ទូរទស្សន៍ តាមរយៈ​ប្រអប់​ត​ភ្ជាប់ One Connect ជួយ​ឲ្យ​អ្នក​អាចដាក់​ឧបករណ៍​នៅ​ឆ្ងាយ ដូច្នេះ​អ្នក​នៅសល់​កន្លែង​សម្រាប់​តុបតែង​លម្អ​។



​លោក វណ្ណៈ ជា​ប្រធាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​គិតថា បច្ចេកវិទ្យា​នេះ​ពិតជា​អស្ចារ្យ​មែនទែន ហើយ​មាន​ទូរទស្សន៍​មួយ​នេះ​ហាក់ដូច​ជាមាន​រោងកុន​ក្នុងផ្ទះ​អ៊ីចឹង​។ ខ្ញុំ​កំពុង​ពិចារណា​ទិញ​វា​ឆាប់ៗ​នេះ​»​។​

​ទូរទស្សន៍​សាម​សុង​ស៊េរី QLED TV ទាំងអស់ ឥ​ទ្បូ​វ​នេះ​ដាក់លក់​នៅ​ហាង​ផ្សេងៗ និង​នៅ​ផ្សារ​ទំនើប​អ៊ី​អន ក៏ដូចជា​នៅ​ហាង​ទំនើប​សាម​សុង​ទូទាំងប្រទេស​កម្ពុជា​។ សូម​អញ្ជើញ​មក​ទស្សនា​ដោយផ្ទាល់​ឥ​ទ្បូ​វ​នេះ ដើម្បី​ដឹង​ឲ្យ​កាន់តែច្បាស់​អំពី​ពណ៌​ដ៏​ស្រស់ស្អាត​ពិតៗ​ក្នុង​ទូរទស្សន៍​ស៊េរី​ថ្មី​នេះ​។











​អំពី​ក្រុមហ៊ុន Samsung Electronics Co., Ltd
Samsung Electronics Co., Ltd នាំ​ជូន​នូវ​បទពិសោធន៍​ថ្មី​ដល់​ពិភពលោក និង​អនាគតកាល ដែល​ពោរពេញ​ទៅដោយ​គំនិត និង​បច្ចេកវិទ្យា​ច្នៃប្រឌិត​។ ក្រុមហ៊ុន​សាម​សុង​កំពុង​កៃ​ច្នៃ​អភិវឌ្ឍ​ទូរទស្សន៍ ទូរ​ទឹកកក ម៉ាស៊ីន​បោកគក់ ម៉ាស៊ីនត្រជាក់ ស្មា​ត​ហ្វូ​ន ឧបករណ៍​ពាក់​លើ​រាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់​នៅផ្ទះ​បែប​ឌីជីថល ឧបករណ៍​ឨ​សថ​ថ្នាំពេទ្យ ប្រព័ន្ធ​បណ្តាញ​ផ្សេងៗ គ្រឿង​បរិក្ខារ​ចម្លង​អគ្គីសនី និង​គ្រឿង​អំពូល LED ផងដែរ​។ សម្រាប់​ព័ត៌មាន​ថ្មីៗ សូម​ចូលទៅ​កាន់ Samsung Newsroom នៅ​គេហទំព័រ http://news.samsung.com​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com