ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រូបមន្ត​បណ្តុះ​សក់​ឲ្យ​ក្រាស់ ហើយ​មិន​ប៉ះពាល់​សុខភាព​ទៀត​
31, May 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​ជ្រុះ​សក់​គឺជា​រឿង​ធម្មជាតិ​របស់​មនុស្ស​គ្រប់រូប ហើយ​នរណា​ក៏​មិនអាច​ចៀសផុត​ដែរ​។ ដូច្នេះ អ្នក​ក៏​មិនបាច់​បារម្ភ​អ្វី​ដែរ​បើសិនជា​សម្គាល់​ឃើញ សក់​ខ្លួនឯង​កំពុងតែ​ជ្រុះ​ដែរនោះ​។



​យ៉ាងណាមិញ បើសិនជា​សក់​អ្នក​ស្រាប់តែ​ស្តើង​ទៅៗ​រហូតដល់​ឃើញ​ស្បែកក្បាល​ហើយ​នោះ មានន័យថា​អ្នក​ប្រហែល​ជាមាន​ជំងឺ​ជ្រុះ​សក់​ហើយ​។ រឿងនេះ​អាច​បណ្តាលមកពី​កត្តា​ច្រើនណាស់​ដូចជា​៖

    មាន​បញ្ហា​នៃ​ការ​ញ៉ាំ​អាហារ​
    ការបង្ក​រោគ​ធ្ងន់ធ្ងរ​
    ការវះកាត់​
    ដំណរ​ពូជ​
    ស្ត្រេ​ស​
    មាន​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ការខុស​ប្រក្រតី​
    កង្វះ​ជាតិ​ដែក​
    ការប្រើ​ផលិតផល​សម្រាប់​ថែរក្សា​សក់​
    ការ​សម្រក​ទម្ងន់​
    ការប្រើ​ថ្នាំ​ព្យាបាល​ជំងឺ ដូចជា​មហារីក​
    ការ​សម្រាលកូន​
    រ៉ាំ​ង​រដូវ​

​ខណៈពេលដែល​មានការ​ផ្សព្វផ្សាយ​ជាច្រើន​អំពី​ផលិតផល​ដែល​សន្យាថា​អាច​ព្យាបាល​បញ្ហា​ជ្រុះ​សក់​បាន​នោះ តែ​យក​ល្អ​បើសិនជា​មិន​ចង់​ចំណាយលុយ​ច្រើន​ទេ អ្នក​អាច​ប្រើ​វិធី​ព្យាបាល​ដោយ​ធម្មជាតិ​បាន​ដោយមាន​គ្រឿងផ្សំ​ដូចជា​៖

    ស៊ុត​មួយ​គ្រាប់​
    ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​
    ប្រេង Castor Oil ពីរ​ស្លាបព្រា​បាយ​

​ចូរ​យក​គ្រឿងផ្សំ​ទាំងអស់​ចាក់​ចូល​ចាន​តែមួយ​ហើយ​លាយ​វា​ឲ្យ​សប់​។ បន្ទាប់មក អ្នក​អាច​យក​ល្បាយ​នេះ​លាប​លើ​ស្បែកក្បាល និង​ឬ​សស​ក់បាន​ហើយ​។ ក្រោយមក ចូរ​យក​មួក​សម្រាប់​ពាក់​ងូតទឹក​គ្រប​លើ​សក់​ដែល​លាប​រួច ហើយ​ទុកចោល​២ ទៅ​៤​ម៉ោង ចាំ​លាងជម្រះ​ចេញ​។ អ្នក​អាចធ្វើ​បែបនេះ​ពីរដង​ក្នុង​មួយ​សប្តាហ៍ នោះ​នឹង​ទទួលបាន​លទ្ធផល​នៅពេល​សាកល្បង​បាន​ពីរ​ខែ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com