ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស្ចារ្យ​ម្លឹ​ង​ផង គ្រាន់តែ​យក​ស្លឹក​ត្របែក​ធ្វើ​តែ​ផឹក​សោះ​!!!
11, May 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ

​ផ្លែ​ត្របែក​កំពុងតែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ដោយសារតែ​គុណប្រយោជន៍​ចំពោះ​សុខភាព​របស់​វា​មកលើ​មនុស្ស​យើង​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា សូម្បីតែ​ស្លឹក​របស់​វា​ក៏មាន​ប្រយោជន៍​ដែរ ដោយសារតែ​វា​ជា​ប្រភព​នៃ​ជីវជាតិ​។​



​ស្លឹក​ត្របែក​សម្បូរ​ទៅដោយ​សារធាតុ​សម្លាប់​បាក់តេរី ប្រឆាំង​ការ​រលាក និង​អង់​ទី​អុក​ស៊ិដ​ង់ ដែល​សុទ្ធសឹងតែ​ល្អ​ចំពោះ​សុខភាព​ទាំងអស់​។​

​របៀប​ធ្វើ​តែ​ស្លឹក​ត្របែក​

    ចូរ​យក​ស្លឹក​ត្របែក​ដែល​ខ្ចីៗ​ពីរ​បីសន្លឹក​ទុក​វា​ឲ្យ​ស្ងួត​
    ក្រោយពី​ស្ងួត​ហើយ ចូរ​កិន​វា​ទៅជា​ម្សៅ​ល្អិតៗ​ចំនួន​មួយ​ស្លាបព្រា​បាយ​
    បន្ទាប់មក​យកទៅ​លាយ​ជាមួយ​ទឹក​ក្តៅ​មួយ​ពែ​ក​
    ទុក​វា​ចោល ៥​នាទី ចាំ​ចាក់​យកតែ​ទឹក​មក​ទទួលទាន​ជា​ទៀងទាត់ ឬ​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយថ្ងៃ​។​

​អត្ថប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​៖

    បំបាត់​ការ​ទល់លាមក​
    សម្បូរ​វីតាមីន B3 និង B6 ដែល​ជួយ​ពង្រឹង​ដល់​របត់​ឈាម​ចិញ្ចឹម​ខួរក្បាល​
    ភ្នែក​មើល​កាន់តែច្បាស់​ល្អ​ដោយសារតែ​វីតាមីន A
    តែ​ស្លឹក​ត្របែក​នឹង​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ពី​ក្នុង​ឈាម ដូច្នេះ​បេះដូង​នឹង​កាន់​តែមាន​សុខភាព​ល្អ​
    ជួយ​គ្រប់គ្រង​អាកា​រៈលើ​ស​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​
    កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ជាពិសេស មហារីក​ក្រពេញ​ប្រូ​ស្តា​ត សុដន់ និង​មាត់ ដោយសារ​តែមាន​អង់​ទី​អុកស៊ីដ​ង់ Lycopene ខ្ពស់​
    ជាតិ​ដែក និង​វីតាមីន C ដ៏​ខ្ពស់​ក្នុង​តែ​ស្លឹក​ត្របែក មាន​ប្រយោជន៍​ក្នុងការ​បំបាត់​ការ​ក្អក និង​ផ្តាសាយ​។​
    ការ​ទំពារ​ស្លឹក​ត្របែក​អាចជួយ​ការពារ​ធ្មេញ​ពី​កំណក​ជាប់​បាន ហើយ​ទឹក​របស់​វា​ក៏​អាច​ប្រឆាំង​ការ​រលាក និង​បំបាត់​ការ​ធំក្លិន​មាត់អាក្រក់​ដែរ​។​
    ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​អង់​ទី​អុកស៊ីដ​ង់​ក្នុង​ស្លឹក​ត្របែក​អាចជួយ​ការពារ​ស្បែក​ពី​ការខូចខាត​ដោយសារ​រ៉ាឌីកាល​សេរី​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com