ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ទឹក​ពេល​ពោះ​ទទេ​ព្រឹក​ឡើង​មួយខែ រឿង​ទាំងនេះ​នឹង​កើតឡើង​
12, May 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

​តាម​ការសិក្សា​ជាច្រើន​បាន​រកឃើញថា ការអនុវត្ត​វិធី​មួយ​នេះ​អាច​ផ្តល់​លទ្ធផល​វិជ្ជមាន​ច្រើន​ចំពោះ​សុខភាព​បុគ្គល​ផ្ទាល់​។ ដើម្បី​ចង់ដឹងថា​មាន​អ្វី​ជា​ដុំកំភួន​ខ្លះ​នោះ ចូរ​តាមដាន​ជាមួយ​ខ្ញុំ​ដូចខាងក្រោម​នេះ​៖



​ចាប់ផ្តើម​មាន​អារម្មណ៍​ស្រស់ស្រាយ និង​សុខ​ភាពល្អ​

​រយៈពេល​ពីរ​បី​ថ្ងៃ​ក្រោយពី​ចាប់ផ្តើម​ញ៉ាំ​ទឹក​មួយ​ឆ្អែត​នៅ​ព្រឹក​ឡើង​ក្នុង​ពោះ​ទទេ អ្នក​អាច​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ធូរស្រាល​ក្នុង​ខ្លួន​។ ក្រោយមក​រាងកាយ​ក៏មាន​ការ​ច្រោះ​ជាតិពុល​បាន​កាន់តែ​ស្រួល​ជាង​មុន​ដែរ​។​

​ការរំលាយ​អាហារ​កាន់តែ​រីកចម្រើន​
​ក្រោយពី​អនុវត្ត​វិធី​មួយ​នេះ​បាន​មួយរយៈ​មក អ្នក​នឹងមាន​អារម្មណ៍​ថែ​លែង​សូវ​ឃ្លាន​ខុសធម្មតា​ទៀតហើយ​។ តែមាន​កម្លាំង​ថាមពល​ដូច​ធម្មតា និង​ខ្លាំង​ជាង​មុន​ទៀតផង​ព្រោះតែ​ការរំលាយ​អាហារ​ក្នុង​ខ្លួន​កាន់តែ​ល្អ​។​

​ជួយ​ដល់​ការ​ស្រក​ទម្ងន់​
​លើសពី​ការមិន​សូវ​ឃ្លាន ការរំលាយ​អាហារ​ក៏មាន​លក្ខណៈ​យឺត និង​ខ្លាំងក្លា​។ កាលណា​អ្នកមាន​កម្លាំង​ច្រើន​បែបនេះ វា​នឹង​លើកទឹកចិត្ត​ដល់​អ្នក​ដើម្បី​ហាត់ប្រាណ​កាន់តែ​ច្រើនជាង​មុន​ទៀត​។​

​កាត់បន្ថយ​ការ​ក្រហាយ​ដើមទ្រូង​
​ក្នុងករណី​ដែល​អ្នក​ឧស្សាហ៍​មាន​បញ្ហា​ក្រពះ​មិន​កិន និង​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ យក​ល្អ​គួរតែ​ចាប់ផ្តើម​ការ​ញ៉ាំ​ទឹកជា​រៀងរាល់​ព្រឹក​ទៅ នោះ​បញ្ហា​នេះ​នឹង​បាត់​ទៅវិញ​បណ្តើរៗ​ហើយ​។​

​ស្បែក​កាន់​តែមាន​ភាពស្រស់ស្អាត​
​ការអនុវត្ត​វិធី​មួយ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​អាចជួយ​ព្យាបាល​បញ្ហា​លើ​ស្បែ​កបាន ជាពិសេស​លុបបំបាត់​ភាព​ជ្រីវជ្រួញ​របស់​ស្បែ​កមុខ ហើយក៏​ធ្វើ​ឲ្យ​ស្បែក​ភ្លឺរលោង និង​សុខ​ភាពល្អ​ដែរ​។​

​សក់​ចាប់ផ្តើម​ស្រស់ស្អាត​ជាង​មុន​

​ការ​ញ៉ាំ​ទឹក​មិន​ត្រឹមតែ​ជួយ​ឲ្យ​សក់​លូតលាស់​កាន់តែ​ល្អ​ទេ តែ​ក៏​ធ្វើ​ឲ្យ​វា​មើលទៅ​មាន​ភាព​រលោង​ចែក​ចាំង​អស្ចារ្យ​ដែរ​។​

​បញ្ឈប់​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
​ការប្រើ​ទឹក​ដើម្បី​ព្យាបាល​បញ្ហា​នេះ​ឃើញថា​ល្អ​ជាង​ការប្រើ​ថ្នាំ​ផ្សះ​ទៅទៀត​។ កាលណា​អ្នក​ញ៉ាំ​ទឹកជា​រៀងរាល់​ព្រឹក​ពេល​ពោះ​ទទេ នោះ​អារម្មណ៍​នៃ​ការ​នោម​ឈឺ​នឹង​លែង​កើតមាន​ទៀតហើយ​។​

​មិន​ងាយ​ឈឺ​
​ទម្លាប់​ដ៏​ងាយស្រួល​នេះ​នឹង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​យើង​។ ដូច្នេះ​គួរ​ឬ​មិនគួរ​ក៏​វា​អាច​ការពារ​អ្នក​ពី​ការឆ្លង​ជំងឺ​បាន​យ៉ាង​ល្អ​ដែរ​។​

​របៀប​ធ្វើ​៖

    ចូរ​ញ៉ាំ​ទឹក​បួន​កែវ​ភ្លាមៗ​ក្រោយពី​ភ្ញាក់​ពី​គេង​រួច មុនពេល​ដុសធ្មេញ និង​ញ៉ាំ​អាហារ​។ បើសិនជា​បួន​កែវ​ច្រើនពេក អ្នក​អាច​ចាប់ផ្តើម​ត្រឹម​មួយ​កែវ​សិន ចាំ​ដំឡើង​វា​បន្តិច​ម្តងៗ​វិញ​។​
    មិនបាច់​ញ៉ាំ​អ្វី​ទាំងអស់​នៅ​រយៈពេល ៤៥​នាទី​។​
    ក្រោយមក អ្នក​អាច​ញ៉ាំ​អាហារ និង​ទឹក​ធម្មតា​បាន​ហើយ​
    មិនត្រូវ​ញ៉ាំ​អាហារ ឬ​ទឹក​អ្វី​ទាំងអស់​រយៈពេល​ពីរ​ម៉ោង​ក្រោយពី​អាហារ​ពេលព្រឹក អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេលយប់​រួច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com