ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹកនោមរបស់អ្នក ពណ៌លឿងចាស់មែនទេ? បើមាន សូមអានអត្ថបទនេះ!
× ទឹកនោមពណ៌លឿងចាស់ អាចបញ្ជាក់ថា ក្នុងរាងកាយរបស់អ្នក មានដំណើរមិនសូវល្អនោះទេ។ ទឹកនោមពណ៌លឿងចាស់ អាចបញ្ជាក់ថា អ្នកកំពុងតែមានជំងឺរលាកផ្លូវទឹកនោម គ្រួសក្នុងតម្រងនោម ការខ្វះជាតិទឹក ឬបញ្ហាថ្លើមជាដើម។
ជាការពិត ពណ៌ទឹកនោម អាចនឹងប្រែប្រួលរាល់ថ្ងៃ អាស្រ័យទៅលើការញ៉ាំទឹក និងសុខភាពរស់អ្នក ប៉ុន្តែ ប្រសិនបើអ្នកកត់សម្គាល់ឃើញថា ទឹកនោមរបស់អ្នកមានពណ៌លឿងចាស់ញឹកញាប់ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុរបស់វា។
ខាងក្រោមនេះ គឺជាមួលហេតុដែលឲ្យទឹកនោមមានពណ៌លឿងចាស់ ៖
១ ការញ៉ាំទឹកមិនបានគ្រប់គ្រាន់ ឬធ្វើការលើសកម្រិត (បើអ្នកញ៉ាំទឹកច្រើន វានឹងត្រឡប់មកធម្មតាវិញ)
២ ការញ៉ាំបន្លែ និងផ្លែឈើមួយចំនួន ដូចជា ផ្លែបឺរី សណ្តែក និងការ៉ុត (ក្នុងករណីនេះ ទឹកនោមរបស់អ្នក នឹងប្រែជាពណ៌ធម្មតាវិញ ក្រោយពេលអ្នកឈប់ញ៉ាំ)
៣ ការប្រើប្រាស់ថ្នាំផ្សះ ឬថ្នាំមួយចំនួនទៀត
៤ មានជំងឺគ្រួសក្នុងតម្រងនោម
៥ មានជំងឺមហារីក
៦ មានជំងឺរលាកប្លោកនោម ឬតម្រងនោម
៧ បញ្ហាសុខភាពទូទៅ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com