អត្ថបទពាណិជ្ជកម្ម
× ភ្នំពេញ៖គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ផ្តល់កម្ចីសម្រាប់កែលម្អគេហដ្ឋានជូនប្រជាពលរដ្ឋទូទៅ ដែលចង់កែលម្អគេហដ្ឋានរបស់គាត់ឲ្យមានសោភ័ណភាព ដោយផ្តល់ជូនទំហំទឹកប្រាក់រហូតដល់៥ពាន់ដុល្លារ ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាងគេ។ អេ អឹម ខេ បង្កើតកម្ចីនេះឡើងក្នុងគោលបំណង ដើម្បីជួយដល់អ្នកដែលត្រូវការដើមទុន ដើម្បីធ្វើការកែលម្អ ជួលជុល ឬ ទិញសម្ភារផ្សេងៗសម្រាប់លំនៅដ្ឋាន។
គិតត្រឹមខែមេសា ឆ្នាំ២០១៧ អតិថិជន ដែលកំពុងប្រើប្រាស់ប្រាក់កម្ចីសម្រាប់កែលម្អគេហដ្ឋានមានចំនួនជាង ១ម៉ឺននាក់ ជាមួយនឹងផលបត្រឥណទាន ជាង ១៥លានដុល្លារ។
លោក យីវ ផាន់ណា នាយកប្រតិបត្តិឥណទានស្តីទី អេ អឹម ខេ បានមានប្រសាសន៍ថា “នៅពេលបច្ចុប្បន្ន នេះ អតិថិជនកាន់តែច្រើនឡើងៗ កំពុងតែប្រើប្រាស់សេវាប្រាក់កម្ចីកែលម្អគេហដ្ឋានរបស់ អេ អឹម ខេ។ ប្រទេសកម្ពុជា ជាប្រទេសដែលកំពុងអភិវឌ្ឍ ជាមួយកំណើនសេដ្ឋកិច្ច កើនឡើងជាមធ្យម ជាង៧%ក្នុង១ឆ្នាំ។ ដូចនេះប្រជាជនកម្ពុជាភាគច្រើនបានប្តូរពីចំណូលទាបមកចំណូលមធ្យម។ នេះជាហេតុផលដែលពួកគាត់ត្រូវការលំនៅដ្ឋានបែបទាន់សម័យ និងមានសោភ័ណភាព”។
លោក ផាន់ណា បានបន្ថែមទៀតថា អតិថិជនទាំងអស់អាចដាក់ពាក្យស្នើសុំកម្ចីកែលម្អគេហដ្ឋាន អេ អឹម ខេ ជាមួយបុគ្គលិក អេ អឹម ខេ នៅតាមភូមិរបស់គាត់ ឬ នៅតាមការិយាល័យ អេ អឹម ខេ ទូទាំងប្រទេស ដោយគ្រាន់តែបំពេញលក្ខខណ្ឌងាយៗ ដែលមានបុគ្កលិករបស់យើងចាំជួយលោកអ្នកប្រកបដោយភាពរួសរាយរាក់ទាក់ និងវិជ្ជាជីវៈខ្ពស់។ ជាមួយគ្នានេះផងដែរ គ្រប់អតិថិជនកម្ចីកែ លម្អគេហដ្ឋាននឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ អាចខ្ចីបន្ថែមលើកម្ចីដែលមានស្រាប់ អាចទិញធានារ៉ាប់រងខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ និងជាពិសេសលុបបំណុលចោលក្នុងករណីអតិថិជនទទួលមរណភាព ជាយថាហេតុ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com