ពីនេះ ពីនោះ
រូបត្លុក
គិតខុស, យុវជនខ្លះគិតថាធ្វើការងាររដ្ឋ ធ្វើលេងៗចាំតែបើកប្រាក់ខែទៅបានហើយ
× ភ្នំពេញ៖ នៅមានការយល់ខុសជាច្រើនទាក់ទងទៅនឹងការងាររបស់រដ្ឋ។ ពលរដ្ឋមួយចំនួនជំរុញកូនចៅឲ្យប្រឡងចូលក្រសួងរដ្ឋ ព្រោះ ការងាររដ្ឋជាការងារអចិន្ត្រៃយ៍ មិនសូវរវល់ច្រើន ហើយទទួលបានប្រាក់ខែគួរសមដែរ។ ម្យ៉ាងទៀត ការងាររដ្ឋ ធ្វើយកតំណែង តែសល់ពេលធ្វើការងារឲ្យវិស័យឯកជន។ តាមពិត ការគិតខាងលើមិនត្រឹមត្រូវទេ។ ជាធម្មតា ប្រសិនបើលោកអ្នកជាមន្ត្រីរាជការ លោកអ្នកត្រូវតែបម្រើការងារជូនរដ្ឋ។ ប្រសិនបើលោកអ្នកលួចម៉ោងរដ្ឋទៅធ្វើការងារឲ្យឯកជន លោកអ្នកកំពុងល្មើសនឹងច្បាប់សហលក្ខន្តិកមន្ត្រីរាជការ៕
© រក្សាសិទ្ធិដោយ thmeythmey.com