ពីនេះ ពីនោះ
រូបត្លុក
គិត​ខុស​, យុវជន​ខ្លះ​គិតថា​ធ្វើ​ការងារ​រដ្ឋ ធ្វើ​លេងៗ​ចាំតែ​បើក​ប្រាក់ខែ​ទៅបាន​ហើយ​
13, May 2017 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅមាន​ការយល់​ខុស​ជាច្រើន​ទាក់ទង​ទៅនឹង​ការងារ​របស់​រដ្ឋ​។ ពលរដ្ឋ​មួយចំនួន​ជំរុញ​កូនចៅ​ឲ្យ​ប្រឡង​ចូល​ក្រសួង​រដ្ឋ ព្រោះ ការងារ​រដ្ឋ​ជា​ការងារ​អចិន្ត្រៃយ៍ មិនសូវ​រវល់​ច្រើន ហើយ​ទទួលបាន​ប្រាក់ខែ​គួរសម​ដែរ​។ ម្យ៉ាងទៀត ការងារ​រដ្ឋ ធ្វើ​យក​តំណែង តែ​សល់​ពេលធ្វើ​ការងារ​ឲ្យ​វិស័យ​ឯកជន​។ តាមពិត ការគិត​ខាងលើ​មិន​ត្រឹមត្រូវ​ទេ​។ ជាធម្មតា ប្រសិនបើ​លោក​អ្នកជា​មន្ត្រីរាជការ លោកអ្នក​ត្រូវតែ​បម្រើ​ការងារ​ជូន​រដ្ឋ​។ ប្រសិនបើ​លោកអ្នក​លួច​ម៉ោង​រដ្ឋ​ទៅធ្វើ​ការងារ​ឲ្យ​ឯកជន លោកអ្នក​កំពុង​ល្មើ​សនឹង​ច្បាប់​សហលក្ខន្តិក​មន្ត្រីរាជកា​រ​៕







© រក្សាសិទ្ធិដោយ thmeythmey.com