កីឡាអន្តរជាតិ
អន្តរជាតិ
CR7​ស៊ីថ្លៃ​ជាង​១​លាន​ដុល្លារ​ពី​ការថត​ផ្សាយពាណិជ្ជកម្ម​កន្លះ​ថ្ងៃ​
12, May 2017 , 9:39 pm        
រូបភាព
​ក្រៅពី​ទទួលបាន​តម្លៃ​ខ្លួន​ថ្លៃ​កប់​ពពក​ពី​វិស័យ​កីឡាបាល់ទាត់ Cristiano Ronaldo អាច​រកប្រាក់​បាន​ច្រើនសន្ធឹក​សន្ធាប់​ទៀត​ពី​ការថត​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ​។​



​បើតាម​ការចុះផ្សាយ​រប​ស់ DailyMail ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Real Madrid រូបនេះ​ទទួលបាន​ថ្លៃ​ពលកម្ម​រហូតដល់​៩២​ម៉ឺន​ផោន ប្រមាណ​ជិត​១​លាន​២​សែន​ដុល្លារ ពី​ការថត​ផ្សាយពាណិជ្ជកម្ម​កន្លះ​ថ្ងៃ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​របស់​ប្រទេស​អា​រ៉ា​បី​សា​អូឌីត​។ ក្នុងតម្លៃ​ជាង​១​លាន​ដុល្លារ​នេះ Ronaldo គ្រាន់តែ​ចុះកិច្ចសន្យា​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ខាងលើ អាចមាន​សិទ្ធិ​ប្រើប្រាស់ ស្ព​ត​វីដេអូ រូបភាព ហត្ថលេខា​លើ​អាវ​ចំនួន​៥ និង Mention ឈ្មោះ​ក្រុមហ៊ុន​នេះ​ទៅក្នុង​គណនី​បណ្តាញ​សង្គម​របស់ខ្លួន​២​ដង​ប៉ុណ្ណោះ​។​



​ប៉ុន្តែ​លក្ខខណ្ឌ​ក្នុងការ​ប្រើប្រាស់​រូបភាព​របស់​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣២​ឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម CR7 អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ប្រើតែ​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​ប៉ុណ្ណោះ មិនអាច​ប្រើ​នៅ​ជុំវិញ​ពិភពលោក​បានទេ​។​

​បើតាម​ការវាយតម្លៃរ​បស់ Gestitfute ជា​ក្រុមហ៊ុន​របស់​ភ្នាក់ងារ​លោក Jorge Mendes បាន​គណនា​ប្រាក់ចំណូល​ដែល Ronaldo មាន​សព្វថ្ងៃ​មាន​សរុប ១៩០​លាន​ផោន ប្រហែលជា​២៤៥​លាន​ដុល្លារ​អាមេរិក​៕


Tag:
 បាល់ទាត់​
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com