ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​នៅ​ចិន​ដោយ​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជិត២០
13, May 2017 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជិត ២០ ជាមួយ​រដ្ឋាភិបាល​ចិន បន្ទាប់ពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​«​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​មួយ វិថី​មួយ​» នៅ​ទីក្រុង​ប៉េកាំង ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ និង​ទី​១៥ ខែឧសភា​ខាងមុខនេះ​។



​ថ្លែង​ក្នុង​សន្និសីទកាសែត​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ាន នៅ​ថ្ងៃទី​១១​ខែឧសភា សម្ដេច ហ៊ុន សែន បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​ខាងមុខនេះ ហើយ​បន្ទាប់​ទៅ​ខ្ញុំ​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​។ ពេលនោះ​កិច្ចព្រមព្រៀង​ជិត ២០ នឹង​ត្រូវបាន​ចុះហត្ថលេខា បន្ទាប់ពី​កិច្ចព្រមព្រៀង​មួយចំនួនធំ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ភ្នំពេញ​រួចហើយ​»​។

​តែ​យ៉ាងណា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មិនបាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ដែល​នឹងត្រូវ​ចុះហត្ថលេខា​នេះ​ទាក់ទង​នឹង​វិស័យ​អ្វីខ្លះ​នោះទេ​។​

​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន ២៨ ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​របស់​ប្រ​ធានា​ធីប​តី​ចិន លោក ស៊ី ជិន​ពីង នៅ​កម្ពុជា កាលពី​ខែតុលា​ឆ្នាំ​២១០៦ កន្លងទៅ​។  ក្នុងនោះ​មាន​កិច្ចព្រមព្រៀង​ដែល​ចិន​បង្កើន​កូតា​អង្ករ​ដល់ ២០​ម៉ឺន​តោន​ដល់​កម្ពុជា និង​ការអនុគ្រោះ​ពន្ធ​លើ​ផលិតផល​កសិកម្ម​មួយចំនួន និង​កិច្ចព្រមព្រៀង​ផ្សេងៗ​ទៀត​៕


Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com