ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​អត់ថា ហេតុអ្វី​បានជា​អ្នក​ឧស្សាហ៍​ងើប​នោម​នៅ​ពាក់​កណ្តាលយប់​ដែរ​ទេ​?
13, May 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ចេះតែ​ឧស្សាហ៍​ភ្ញាក់​ពី​គេង ហើយរ​ត់ទៅ​បន្ទប់ទឹក​ដើម្បី​នោម​ជា​ញឹកញាប់​រាល់​យប់​ដែរ​ទេ​? រឿងនេះ​គឺជា​អា​ការៈដែល​អ្នក​មិនត្រូវ​ប្រ​ងើយ​កន្តើយ​ឡើយ​ព្រោះ​វា​អាចជា​អាកា​រៈ​មួយ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​ចំបងៗ​មួយចំនួន​ដែល​នាំ​ឲ្យ​អ្នក​ត្រូវ​ងើប​នោម​ជា​ញឹកញាប់​នៅពេល​យប់​។​



​ផ្នែក​ខាងក្រោម​នៃ​រាងកាយ​ហើម​
​បើសិនជា​អ្នក​ហើម​នៅ​ម្តុំ​ប្រអប់ជើង វា​អាច​នឹង​ច្រាល​ជាតិ​ទឹក​ទៅ​តំបន់​ខាងក្រោម​នៃ​រៀងកាយ ដូច្នេះ​អ្នក​ពិតជា​ចង់​នោម​នៅពេលដែល​គេង​។ បើសិន​ជាមាន​អារម្មណ៍​ថា ហើម​នៅ​តំបន់​នេះ​មែន ចូរ​ព្យាយាម​គេង​ដោយ​ការ​គងជើង​ឲ្យ​ខ្ពស់​រយៈពេល​ពីរ​ម៉ោង​មុនពេល​គេង​។​

​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន ឬ​គ្រឿង​ស្រវឹង​មុនពេល​គេង​
​ទាំង​កាហ្វេ​អ៊ី​ន និង​គ្រឿង​ស្រវឹង​សុទ្ធតែ​អាច​បង្កើន​ការផលិត​ទឹកនោម​បាន​ទាំងអស់​។ ដូច្នេះ​បើសិនជា​អ្នក​មិនអាច​អត់​ភេសជ្ជៈ​ទាំងពីរ​នេះ​មុនពេល​ចូល​គេង​ទេ មានន័យថា​អ្នក​កំពុង​តែមាន​បញ្ហា​ហើយ​។ ដូច្នេះ​ចូរ​កុំ​ព្យាយាម​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ក្រោយ​ម៉ោង ៦​ល្ងាច តែ​អាច​ញ៉ាំ​ស្រា​មួយ​កែវ​យ៉ាងហោចណាស់ ៣​ម៉ោង​មុន​គេង​វិញ​។​

​មានការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​អាច​ជាប់ទាក់ទង​នឹង​ការ​នោម​ញឹក មិនមាន​ផាសុកភាព​ក្នុង​ខ្លួន និង​ឈឺចាប់​។ ខណៈពេលដែល​បុរស​មិនសូវមាន​អាកា​រៈ​នេះ​ក៏ដោយ​តែ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​ក៏​ធ្វើ​ឲ្យ​បុរស​ចេះតែ​ចង់ទៅ​បន្ទប់​ទឹកជា​ច្រើនដង​ដែរ​។​

​មាន​ជំងឺ​ទឹកនោមផ្អែម​
​បើសិនជា​អ្នក​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម ឬ​មាន​ជំងឺ​ទឹកនោមផ្អែម រាងកាយ​ប្រហែលជា​ផលិត​ទឹកនោម​ច្រើន​ដើម្បី​ជម្នះ​នូវ​ជាតិ​ស្ករ​ជាច្រើន​ក្នុង​រាងកាយ​។ ដូច្នេះ​បើសិនជា​អ្នក​ភ្ញាក់​ពី​គេង​ដើម្បី​នោម​ច្រើនដង​នៅពេល​យប់​មែន ចូរ​ប្រាកដថា អ្នក​បានធ្វើ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​ហើយ​។​

​ជំងឺ​កាមរោគ​
​ជំងឺ​កាមរោគ​មួយចំនួន​ដូចជា ជំងឺ​ប្រមេះទឹកបាយ និង​ទឹកថ្លា​អាច​នាំ​ឲ្យ​នោម​ញឹកញាប់ ដែលជា​ហេតុ​នាំ​ឲ្យ​រំខាន​ដល់​ការ​គេង​នៅពេល​យប់​ដែរ​។ ការ​ដែលមាន​អារម្មណ៍​ក្រហាយៗ​ពេល​នោម ក៏​អាចជា​អា​ការៈព្រមាន​មួយ​ថា​កំពុង​តែមាន​ជំងឺ​កាមរោគ​ដែរ​។​

​សាច់ដុំ​កម្រាល​អាង​ត្រគាក​ចុះខ្សោយ​
​កាលណា​អាយុ​កាន់តែច្រើន និង​សម្រាលកូន​រួច សាច់ដុំ​កម្រាល​អាង​ត្រគាក​អាច​នឹង​ចុះខ្សោយ ហើយ​អ្នក​ក៏​អាច​ឈានដល់​ចំនុច​មួយ​ដែល​នោម​ញឹក​ជាប់​ផងដែរ​។ ការហាត់​ប្រាណ​បែប Kegel អាចជួយ​ពង្រឹង​ដល់​សាច់ដុំ​កម្រាល​អាង​ត្រគាក​អ្នក​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com