ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈ​ពិសេស ដែល​អាច​សម្គាល់​ដឹងថា ជា​ជំងឺ​រលាក​សន្លាក់​បង្ក​រោគ​
13, May 2017 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​សន្លាក់​បង្ក​រោគ​គឺជា​ការឈឺចាប់​ដ៏​ខ្លាំងក្លា​បែប​បង្ក​រោគ​នៅក្នុង​សន្លាក់​ដែលមាន​បញ្ហា​។ ការបង្ក​រោគ​អាច​កើតចេញពី​មេរោគ​ជាច្រើន​ដែល​ចរាចរណ៍​ក្នុង​ចរន្តឈាម​ពី​ផ្នែក​ណាមួយ​នៃ​រាងកាយ រួច​ទៅ​បង្ក​រោគ​នៅក្នុង​សន្លាក់​។ ការ​រលាក​សន្លាក់​បង្ក​រោគ​ក៏​អាច​កើតឡើង​នៅពេល​ដែលមាន​របួស​ដោ​យ​ការ​មុត​របស់​ស្រួច ដែលជា​ហេតុ​នាំ​ឲ្យ​មេរោគ​ចូលទៅក្នុង​សន្លាក់​បានដែរ​។​



​សម្រាប់​ទារក​ទើបនឹង​កើត និង​មនុស្ស​ចាស់​ទំនងជា​ងាយ​កើត​ជំងឺ​រលាក​សន្លាក់​បង្ក​រោគ​នេះ​ខ្លាំងណាស់​។ ជង្គង់​គឺជា​កន្លែង​ដែល​ប៉ះពាល់​ជា​ញឹក​ញ៉ាប់ ប៉ុន្តែ​ការ​រលាក​សន្លាក់​បែ​បប​ង្ក​រោគ​ក៏​អាច​កើតឡើង​នៅលើ​សន្លាក់​ត្រគាក ស្មា និង​សន្លាក់​ផ្សេងៗ​ទៀត​បានដែរ​។ ការបង្ក​រោគ​អាច​កើតឡើង​លឿន និង​មានការ​ខូចខាត​ដល់​ឆ្អឹងខ្ចី និង​ឆ្អឹង​ក្នុង​សន្លាក់​ធ្ងន់ធ្ងរ ដែលជា​ហេតុ​ត្រូវការ​ព្យាបាល​ឲ្យ​បាន​លឿន​។​

​ការ​រលាក​សន្លាក់​បង្ក​រោគ ជាធម្មតា​គឺ​ធ្វើ​ឲ្យ​មិនមាន​ផាសុកភាព​ធ្ងន់ធ្ងរ និង​ពិបាក​ប្រើប្រាស់​សន្លាក់​ដែល​រង​ការប៉ះពាល់​ណាស់​។ សន្លាក់​អាច​នឹង​ហើម ក្រហម និង​ក្តៅ ហើយ​អ្នក​ប្រហែលជា​អាច​ក្តៅខ្លួន​ទៀតផង​។​

​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នក​ស្រាប់តែ​កើតមាន​អា​ការៈឈឺចាប់​ធ្ងន់ធ្ងរ​ក្នុង​សន្លាក់​ភ្លាមៗ​។ ការព្យាបាល​ទាន់ពេលវេលា​អាចជួយ​កាត់បន្ថយ​ការខូចខាត​ក្នុង​សន្លាក់​បាន​ច្រើន​បំផុត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com