ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រូបមន្ត​បញ្ចុះ​អាស៊ីត​អ៊ុយ​រិ​ក ដែលជា​មូលហេតុ​នាំ​ឲ្យ​ឈឺសន្លាក់​
14, May 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​កើតជា​អាស៊ីត​អ៊ុយ​រិ​ក​គ្រី​ស្តា​ល​ក្នុង​សន្លាក់​ភាគច្រើន​បណ្តាលមកពី​ជម្រើស​របប​អាហារ​មិនបាន​ត្រឹមត្រូវ​។ បើសិនជា​មិនមាន​ការព្យាបាល​ទេ វា​អាច​នឹង​កើតជា​ជំងឺ​រលាក​សន្លាក់​មួយ​ឈ្មោះថា ហ្គោ​ដ ដែលមាន​ការឈឺចាប់​ខ្លាំង​។​



​ការ​ហើម​ប្រហែល​ជាមាន​តិចតួច​ទេ ប៉ុ​ន្តេ​វា​អា​បណ្តាល​ឲ្យ​គាំង​សន្លាក់ ឬ​ឈឺចាប់​ធ្ងន់ធ្ងរ​ត្រឹមតែ​យៈ​ពេល​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ​។ មូលហេតុ​ធំ​បំផុត​នោះ​គឺ​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាមមាន​ខ្ពស់ ហើយ​នេះ​ក៏​ដោយសារតែ​ការបញ្ចេញចោល​មិនបាន​គ្រប់គ្រាន់ ឬ​រាងកាយ​បង្កើត​ច្រើនពេក​។​

​អាស៊ីត​អ៊ុយ​រិ​ក​ត្រូវបាន​បង្កើតឡើង​នៅពេល​រាងកាយ​បំបែក​សារធាតុ Purine​។ Purine គឺជា​សារធាតុ​គីមី​មួយ​ប្រភេទ​ដែល​ត្រូវបាន​គេ​រកឃើញ​ក្នុង​អាហារ​ជាច្រើន ហើយ​វា​ក៏មាន​ក្នុង​រាងកាយ​របស់​យើង​ដែរ​។ នៅពេល​តម្រងនោម​មិនអាច​បញ្ចេញ​អាស៊ីត​អ៊ុយ​រិ​កបាន វា​នឹង​បង្កើតជា​គ្រី​ស្តា​ល ហើយ​កកកុញ​នៅ​ជុំវិញ​សន្លាក់​។​

​តើ​អ្នកមាន​ដឹង​ទេ​ថា ទឹក​ត្រសក់​អាចជួយ​បញ្ចេញ​ចោល​នូវ​ការ​កក​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​សន្លាក់​ដែរ​ទេ​? អ្នក​ប្រហែលជា​មានការ​ឈឺចាប់​តិចតួច​នៅពេល​ញ៉ាំ​ទឹក​មួយ ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​សះ​របួស​។​

​ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​រូបមន្ត​ព្យាបាល​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​អាចជួយ​បញ្ចុះ​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ពី​ក្នុង​ខ្លួន​បាន​។​

​គ្រឿងផ្សំ​៖
•    ឃឹ​ន​ឆាយ​ពីរ​គុម្ព​
•    ត្រសក់​ទំហំ​មធ្យម​មួយ​ផ្លែ​
•    ក្រូចឆ្មា​មួយ​ចំហៀង​
•    មើម​ខ្ញី​ខ្ចី​មួយ​ដុំ​តូច​

​របៀប​ធ្វើ​៖
•    លាង​សម្អាត​គ្រឿងផ្សំ​ទាំងអស់​
•    កាត់​ត្រសក់​ជា​ដុំ​តូចៗ​
•    កាត់​ក្រូចឆ្មា​ជា​ដុំ​តូចៗ ដោយ​មិន​យល់​សំបក​
•    ចិត​សំបក​ខ្ញី​ចេញ​ឲ្យ​អស់​
•    ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ម៉ាស៊ីន​ក្រឡុក​ឲ្យ​សប់​
•    អ្នក​អាច​ញ៉ាំ​វា​បាន​ហើយ ក្រោយពី​បាយ​រួច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com