ពីនេះ ពីនោះ
ពាក្យ​«​ប៉ុស្តិ៍​»​មានន័យ​ច្រើនយ៉ាង​…​តើ​ពាក្យ​នេះ​មានកំណើត​មកពីណា​?
14, May 2017 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​តាមពិត ពាក្យ​«​ប៉ុស្តិ៍​» គឺជា​ពាក្យ​កម្ចី​មកពី​ភាសា​បារាំង​(Poste) ឬ​អង់គ្លេស​(Post)​។



ដោយ​មិន​ចង់​វែងឆ្ងាយ​ជាមួយនឹង​អត្ថន័យ​ក្នុង​ភាសា​បារាំង ឬ​អង់គ្លេស ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ពាក្យ​នេះ​ដោយ​សំដៅលើ​អត្ថន័យ​បីយ៉ាង​។ ទីមួយ ប៉ុស្តិ៍ មានន័យថា តំណែង​។ ឧទាហរណ៍​ថា លោក​«​សុខ​»​មាន​ប៉ុស្តិ៍​ធំ​ណាស់​។

ទី​២ ប៉ុស្តិ៍ មានន័យថា ទីកន្លែង​ធ្វើការ ដូចជា ប៉ុស្តិ៍​នគ​បាល​មាន​ទីតាំងនៅ​ឆ្ងាយ​ណាស់ និង​ទី​៣ ប៉ុស្តិ៍ មានន័យថា ប្រៃសណីយ៍ ដូចជា លោក​«​ក​»​ផ្ញើ​សំបុត្រ​តាម​ប៉ុស្តិ៍​៕



© រក្សាសិទ្ធិដោយ thmeythmey.com