ជាតិ
សង្គមជាតិ
ពលករ​ខ្មែរ​៣​នាក់​ត្រូវបាន​ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី​ជួយ​អន្តរា​គម
13, May 2017 , 3:59 pm        
រូបភាព
ដោយ:
​ពលករ​-​ពល​ការិនី​ខ្មែរ​៣​នាក់ ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ា​ឡេ​បានស្នើ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ជួយ​អន្តរាគមន៍ និង​សម្របសម្រួល​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី  ដើម្បី​ឲ្យ​ពួក​បាន​គេ​ត្រលប់មក​កម្ពុជា​វិញ​។​



​ដោយសារ​មានការ​ជួយ​អន្តរាគមន៍ និង​សម្របសម្រួល​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីនោះ ពេលនេះ​ពលករ​-​ពល​ការិនី​ខ្មែរ​៣​នាក់​បាន​មាតុភូមិ​និវត្ត​វិញ​ហើយ​។ ករណី​ពួកគេ​ទាំងបី​នាក់ គឺ​បាន​ទៅដោយ​ខុសច្បាប់​ដោយ​ខ្លួនឯង និង​ចាញ់បោក​មេខ្យល់ ។​

​សេចក្ដីប្រកាស​ប្រ​សួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដដែល​បាន​ឲ្យ​ដឹងថា​ពល​ការិនី​ម្នាក់​បាន​ត្រលប់​មកវិញ​មុនគេ​នៅ​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ​២០១៧​។ ហើយ​ពលករ​ពីរ​នាក់​ទៀត​បា​ន​មកដល់​នៅ​ថ្ងៃទី​១៣    ខែឧសភា ឆ្នាំ​២០១៧​នេះ​។​

© រក្សាសិទ្ធិដោយ thmeythmey.com