ពីនេះ ពីនោះ
រវាងពាក្យ «គម្ពីរ» , «គុម្ពីរ» , «គុម្ពី» និង «គម្ពី» មួយណាត្រឹមត្រូវ?
× មនុស្សភាគច្រើននៅតែសរសេរពាក្យទាំង «គម្ពីរ» , «គុម្ពីរ» , «គុម្ពី» និង «គម្ពី» នេះ ដោយមិនដឹងថា ពាក្យមួយណាត្រូវ ឬពាក្យមួយណាខុសឡើយ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យដែលត្រូវ គឺសរសេរជា «គម្ពីរ» ជានាម មានន័យថា សាស្ត្រា, ច្បាប់, ធម្មវិន័យដែលរួបរួមដោយពួក ដោយប៉ែក ដោយខ្សែ។ ឧទាហរណ៍៖ សាស្ត្រាមួយគម្ពីរ។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com